adverise with khmeread Image1

ទើប​ចេញពី​គុក ឥឡូវ​ចូល​គុក​វិញ​ពីបទ​វាយ​សម្លាប់​មនុស្ស​

    ​កណ្តាល​៖  បុរស​ម្នាក់​ទើប​ចេញពី​គុក បាន​វាយ​សម្លាប់​មនុស្ស​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នា​វេលា​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ  បន្ទាប់ពី​បាន​វាយ​សម្លាប់​មនុស្ស​នៅ​ថ្ងៃទី​០៧​ឧសភា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​៣០ នាទី យប់​នៅ​ចំណុច ភូមិ​បា​រាជ​ឃុំ ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​ស្រូ​យ សា​វី ភេទ ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់  មាន​ទី​លំ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត កណ្តាល មាន​របួស ស្នាម​ក្បាល​០៥​កន្លែង (​ស្លាប់​)​។​

​    ​ចំណែក​ជនល្មើស​ឈ្មោះ កែវ សំណាង ភេទ​ប្រុស​អាយុ​៣១ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​បា​រាជ ឃុំ ស្វាយជ្រុំ ស្រុក​ខ្សាច់​ណ្តា​ល ខេត្ត កណ្តាល (​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​៖ ដុំឥដ្ឋ​ប្រហោង ០១ ដុំ​,​បន្ទះ​ឬ​ស្សី ០២ កំណាត់​និង ស្បែកជើងផ្ទាត់ ០១​គូ​។​

​    ​ប៉ូលិស​បន្តថា  កន្លងមក​ជនល្មើស​ធ្លាប់ ជាប់ពន្ធនាគារ​ពីបទ ហិង្សា​ដោយ​ចេតនា ជាប់​រយ​:​ពេល ០២​ឆ្នាំ ហើយ​បាន​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០១៦ ។ ជនល្មើស រូបនេះ មាន​លក្ខណ​:​បែក​ថ្នាំ នៅពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ផឹកស្រា ជាមួយ​ជនល្មើស​នៅក្រោម​ផ្ទះ​យាយ​ឈ្មោះ យឺន ជា​ជីដូន​របស់​ជនល្មើស តែ​យាយ យឺន មិន​នៅផ្ទះ​ទេ​ចាក់សោ​ផ្ទះ​ចោល​យូរហើយ ។​

​    ​ពេល​ផឹកស្រា​ជា មួយ​គ្នា​នោះ ជនល្មើស បាន​ចោទ​ជនរងគ្រោះ ថា "​លួច​កង់វា​"​ហើយ​ជនល្មើស បាន​យក​ដុំឥដ្ឋ និង​បំពង់​ឬ​ស្សី វាយ​ក្បាល​ជនរងគ្រោះ ត្រូវជា​ច្រើន​កន្លែង ។ ដោយ​ជនរងគ្រោះ មាន​សភាព​ស្រ វឹង​ស្រា​ជោកជាំ មិនអាច​រត់គេច​ចេញ​បាន ត្រូវ​ជនល្មើស​វាយ រហូតដល់​ស្លាប់ ។​

​    ​លុះដល់​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨​ឧសភា​ឆ្នាំ​២០១៦ ត្រូវ បាន ប្រជា​ពល​រដ្ន​ប្រទះឃើញ​សព ជនរងគ្រោះ​នៅ​កន្លែង​ហេតុ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍ ហើយ​កម្លាំង​ប​ភូ​លិ​ស​ប៉ុស្តិ៍ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ឃើញ​ជន​ស្មើ​ស បាន​ឃាត់ខ្លួន​ហើយ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់