កណ្តាល ៖ នារីម្នាក់មានវ័យ១៦ឆ្នាំបានធ្វើអត្តឃាតដោយផឹកថ្នាំពុលសម្លាប់ខ្លួនកាលពីថ្ងៃទី៨ឧសភាឆ្នាំ២០១៦ វេលាម៉ោង១២និង៥២នាទីរំលងអាធ្រាត្រនៅចំណុចលើផ្ទះ ឈ្មោះ អ៊ុំ ចក់ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ព្រោះខឹងគេមិនទទួលឱ្យចូលធ្វើការក្នុងរោងចក្រ។
ប៉ូលិសនិយាថា ជនរងគ្រោះ ឈ្មោះ មាន សុធាន អាយុ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅ បច្ចុប្បន្ន ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះធ្វើការរោងចក្រនៅភ្នំរពញ ប៉ុន្តែក្រោយមកអាយុមិនគ្រប់ធ្វើការក្នុងរោងចក្រគេមិនទទួលឲ្យធ្វើបន្តទៀត ។ លុះនៅថ្ងៃទី ០៧ឧសភាឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាចជនរង គ្រោះ បានត្រឡប់មកដល់ផ្ទះវិញ បានដើររកខ្ចីអត្តសញ្ញាណប័ណ្ណ និងសៀវភៅរបស់គេ ដែលគ្រប់អាយុ ដើម្បីកែច្នៃបំណងឲ្យបានចូលធ្វើការរោងចក្រវិញ ។
តែបំណងនេះត្រូវឪពុកម្តាយស្តីបន្ទោសមិនឲ្យខ្ចីរបស់គេ ហើយជនរងគ្រោះក៏បានទៅទិញថ្នាំបំពុលសត្វកណ្តុរ មកផឹកនិងទូរស័ព្ទប្រាប់ម្តាយមីងថា«ខ្លួនលាសិនហើយ »។ ម្តាយមីងក៏ប្រាប់ឪពុកម្តាយបង្កើតហើយបាននាំគ្នាឡើងទៅមើលជនរងគ្រោះលើផ្ទះ ទើបដឹងថាជនរងគ្រោះផឹកថ្នាំពុល ក៏យកទៅសង្គ្រោះ នៅពេទ្យគរគី ស្រុកកៀនស្វាយ តែគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន ជនរងគ្រោះបានស្លាប់ ។
ជុំវិញរឿងនេះប៉ូលិសសន្និដ្ឋានថា គឺនាងខឹងនិងឪពុកម្តាយ រឿង មិនឲ្យខ្ចីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារគេ កែអាយុទៅធ្វើការរោងចក្រ។
ក្នុងករណីនេះ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង ក្រុមគ្រួសារសព បានពិនិត្យឃើញថា ជនរងគ្រោះពិត ជាបានស្លាប់ដោយសារ ផឹកថ្នាំពុលស្លាប់ពិត ប្រាកដមែន ។ ក្រោយពិនិត្យរួចបានប្រគល់សាក សពជូន ឪពុកបង្កើតឈ្មោះ អ៊ុំ ចក់ យកទៅធ្វើ បុណ្យតាមប្រពៃណី៕
