adverise with khmeread J1

Justin Bieber យក​ខ្លា​មក​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​ឪពុក​

​    ​តារាចម្រៀង​ប៉ុប​សញ្ជាតិ​កាណាដា Justin Bieber ហាក់ដូចជា​បាន​កំពុង​នឹង​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​គាំពារ​សត្វ​របស់​សហរ​ដ្ឋ​អាមេរិក Peta "Ethical Treatment of Animals"​។​

​    ​កាលពីពេល​ថ្មីៗ​នេះ Justin បានបង្ហាញ​វត្តមាន​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​ឪពុក​របស់គាត់ ជាមួយនឹង​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គេ​ក៏បាន​ប្រទះឃើញ​សត្វ​ខ្លាដំបង​ដ៏​ធំ​មួយ​ក្បាល​ក៏មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ដ៏​ពិសេស​មួយ​នេះ​ផងដែរ​។​

​    ​តារាចម្រៀង​វ័យ ២២ ឆ្នាំ​រូបនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ទៅកាន់​បណ្តា​អ្នកគាំទ្រ​របស់ខ្លួន បន្ទាប់ពី​គាត់​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់គាត់​អង្អែល​ក្បាលសត្វ​ខ្លា​ចិញ្ចឹម​មួយ​យ៉ាង​ព្រងើយ​នៅក្នុង​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់គាត់​។​

​    ​ជាមួយនឹង​រូបភាព​មួយ​សន្លឹក​នេះ​អង្គការ Peta ក៏បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផងដែរ​ថា "​សត្វ​ដ៏​កម្រ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​វិស័យ​កម្សាន្ត​ដែលជា​ធម្មតា​វា​ត្រូវបាន​គេ​បំបែក​វា​ចេញពី​ម្តាយ​របស់​ពួកគេ​ទាំង​វ័យក្មេង រង​ការវាយដំ​ដោយ​អ្នក​បង្ហាត់ និង​បង្ខំ​ឱ្យ​រស់នៅក្នុង​ទ្រុង​ដែក​ដ៏​តូចចង្អៀត​។ សត្វ​ខ្លា​ត្រូវបាន​គេ​ប្រើប្រាស់​វិធី​គ្រប់យ៉ាង​ដើម្បី​បដិសេធ​អ្វីដែល​ពួកវា​ត្រូវការ​ភាព​រីករាយ ហើយ​យើង​ក៏បាន​ត្រឹមតែ​ធ្វើការ​ស្រមៃ​ថាស​ត្វ​ខ្លា​ចិញ្ចឹម​របស់ Justin ដែល​បានបង្ហាញ​មួយ​ក្បាល​នេះ​ក៏​អាច​ឆ្លងកាត់​ការលំបាក​នៃ​ជីវិត​ទាំងនោះ​ផងដែរ​"៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់