adverise with khmeread 1b8a6bac 8366 4619 b3a2 0f4eda914744

ស្លាប់​ម្នាក់​និង​របួស​៤​នាក់​ដោយ​រថយន្ត​បើក​បុក​ដើមឈើ

     បន្ទាយមានជ័យ ៖ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​០៨ មេសា ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​គឺ​បើក​បុក​ដើមឈើ​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​។​

     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ថា នៅមុន​កើតហេតុ​គេ​ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​CAMRY(បា​ឡែ​ន​)​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ពី​បាត់ដំបង​ទៅ​ប៉ោយប៉ែត​ដោយ​ផ្ទុក​មនុស្ស​ចំនួន​៥​នាក់​។​

     លុះ​មួយសន្ទុះ​ក្រោយមក​រថយន្ត​នេះ​ក៏​បើក​ត្រឡប់មក​ក្រោយ​វិញ​ដោយ​ល្បឿន​យ៉ាង​លឿន​សំដៅទៅ​បាត់ដំបង​វិញ មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​រេ​ចង្កូត​ធ្លាក់ចូល​វាលស្រែ ហើយក៏​ជ្រុល​ទៅបុក​គល់​ថ្កូវ​តែម្តង​។​

     ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ ហុង អាយុ​៣៨​ឆ្នាំ​ជា​អ្នក​អង្គុយ​នៅក្បែរ​តៃកុង​។ ​ចំណែក​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។ ចំណែក​អ្នកដំណើរ​៤​នាក់​ទៀត​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

     បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ស្រុក​អូរជ្រៅ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់