adverise with khmeread 1

​ស្វាគមន៍​ការវិលត្រឡប់​ម​វិញ​! Middlesbrough ឡើងមក Premier League វិញ​បន្ទាប់ពី​បាត់​មុខ​អស់ ៧​ឆ្នាំ​

    ​ជាមួយនឹង​ភាពជោគជ័យ​របស់​ក្រុម​ក​ញ្ច្រោ​ង Leicester City គ្រប់គ្នា​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​នោះឡើយ​ជាមួយនឹង​ការប្រកួត​ស៊ីសាច់​ហត់​ឈាម​ដ៏​អស្ចារ្យ​របស់​ក្រុម​នៅឯ​លី​ក​លំដាប់​ទី​ពីរ​របស់​អង់គ្លេស​កាលពី​យប់មិញ​នេះ ដើម្បី​ទទួលបាន​សិទ្ធិ​គ្រប់គ្រាន់​ឡើងមក​លី​ក​លំដាប់​កំពូល​អង់គ្លេស Premier League ។​

​    ​សម្រែក​ហ៊ោ​ក​ញ្ចៀ​វ​បាន​បាន​បន្លឺឡើង​យ៉ាង​កងរំពង​ពី​សំណាក​អ្នកគាំទ្រ​នៅឯ​ក្នុង​ទឹកដី Riverside Stadium របស់​ក្រុម Middlesbrough បន្ទាប់ពី​ពួកគេ​បានបញ្ចប់​លទ្ធផល ១-១ ជាមួយនឹង​ដៃគូ​ប្រជែង​កៅអី​ស្វ័យប្រវត្តិ​ឡើងមក​កាន់​លី​ក​កំពូល​អង់គ្លេស Brighton ។

​    ​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​នេះ​បានធ្វើ​បានធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ​ក្រុម Middlesbrough ព្រលឹងចុងសក់​គ្រប់ៗ​គ្នា ដោយ​ពួកគេ​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយនឹង​ក្រុម​លេខ​បី Brighton ជាមួយនឹង​គ្រាប់​បាល់​ខុសគ្នា​តែប៉ុណ្ណោះ​។​    ​

​    ​វា​បាន​បំពេញ​ក្តីសង្ឃឹម​របស់​ពួកគេ​ជា​លើកដំបូង​ក្នុង​ការឡើង​មកកាន់ Premier League ម្តងទៀត បន្ទាប់ពី​ខកខាន​បង្ហាញមុខ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស​មួយ​នេះ​ចាប់តាំងពី​ឆ្នាំ ២០០៩ មកម្ល៉េះ​។ ខណៈដែល​ក្រុម Brighton ក៏​នៅតែ​បន្ត​ក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​ប្រកួត Play-offs ជម្រុះ​រក​តំណែង​ទី​បី​ជាមួយនឹង​ក្រុម Hull City, Derby County និង Sheffield Wednesday ដើម្បី​ស្វែងរក​លទ្ធភាព​ឡើងមក​កាន់​លី​ក​កំពូល​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ​៕​

adverise with khmeread

មតិយោបល់