adverise with khmeread Untitled 1

ប្រទេស​ចិន​ហាមឃាត់​ចំពោះ​វីដេអូ​ស៊ី​ចេក​បែប​ត្រេកត្រអាល​លើ​អន​ឡាញ​

    ​អាជ្ញាធរ​ក្នុងប្រទេស​ចិន​បាន​បង្កើត​ច្បាប់​ចម្លែក​ថ្មី​សម្រាប់​ការផ្សាយ​លើ​បណ្ដាញ​អន​ឡាញ​ក្នុង​រួមមាន​ការហាមឃាត់​ចំពោះ​ការ​ស៊ី​ចេក​ត្រេកត្រអាល​ផ្លូវភេទ​។​

​    ​បទបញ្ញត្តិ​ថ្មី​មានន័យថា​ការផ្សាយ​ផ្ទាល់​លើ​អន​ឡាញ​ត្រូវ​ប្រុងប្រយ័ត្ន​ដើម្បី​ប្រាកដថា​គ្មាន​ការ​ស៊ី​ចេក​ដែល​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវភេទ នេះ​បើ​យោងតាម​វេ​ប​សាយ​ក្នុងប្រទេស​ចិន​។​

​    ​ក្នុង​ខែមេសា ក្រសួង​វប្ប​ធ​ម៍​បានប្រកាសថា រឿងនេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​លើ​វេ​ប​សាយ​ពេញនិយម​ជាច្រើន ព្រោះ​ខ្លាច​ពួកគេ​បង្ហោះ​វីដេអូ​បែប​នោះ​លើ​បណ្ដាញ​សង្គម​។​

​    ​ប៉ុន្ដែ​យ៉ាងណាមិញ វេ​ប​សាយ​ទាំងនោះ​ត្រូវបាន​បង្ក្រាប ក៏ដូចជា​វេ​ប​សាយ​ដែល​កំពុង​ល្បី​ក្នុងប្រទេស​ចិន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់