adverise with khmeread Blunt people

ហេតុផល ៨ អ្នកគួរតែបង្កើតមិត្តជាមួយនឹងមនុស្សដែលនិយាយត្រង់

យើងគ្រប់គ្នាសុទ្ធតែធ្លាប់និយាយត្រង់។ ការពិតគឺថាយើងភាគច្រើនដឹងថាអ្វីទៅត្រូវ និងអ្វីទៅខុស ប៉ុន្តែមនុស្សជាច្រើនពេញចិត្តនឹងបិទបាំងមិនចង់ឲ្យគេដឹងថាពួកគេមានអារម្មណ៍បែបណា ឬថាតើពួកគេជានរណានោះទេ ដោយសារតែការយល់ឃើញរបស់សង្គម មនោសញ្ចេតនា ឬដោយសារតែពួកគេមានការភ័យខ្លាច។ ទោះយ៉ាងណា ទាក់ទងនឹងមនុស្សដែលនិយាយត្រង់ៗ អ្វីដែលញែកដាច់រឿងនេះគឺថាមនុស្សនិយាយត្រង់ចូលចិត្តនិយាយអ្វីដែលពិតចេញមកក្រៅ និងមិនចេះធ្វើពើថាតើខ្លួនគេជានរណានោះទេ។  

ពួកគេមិនដែលចេះខ្វល់ថាតើអ្នកដទៃគិតយ៉ាងណាចំពោះគេនោះទេ ទាក់ទងនឹងការយល់ឃើញអំពីអ្វីដែលត្រូវ និងអ្វីដែលខុស។ ការដែលមានមនុស្សបែបនេះជាមិត្តមានន័យថា អ្នកទទួលបានភាពបរិសុទ្ធ ភាពស្មោះត្រង់ និង ភាពច្បាស់លាស់។ អ្នកនឹងមិនចេះបារម្ភថានឹងរឿងអ្វីកើតឡើងនោះទេ ព្រោះអ្នកដឹងថាពួកគេនឹងប្រាប់អ្នកអំពីអ្វីដែលនៅពីក្រោយការបារម្ភរបស់អ្នក មុនពេលអ្នកសួរអំពីរឿងនោះទៅទៀត។ 

១- ពួកគេមិនចេះនិយាយបញ្ជោរអ្នកទេ ពួកគេគ្រាន់តែប្រាប់អ្នកនូវអ្វីដែលជាការពិតប៉ុណ្ណោះ
ពួកគេជាមនុស្សល្អបំផុតដែលផ្តល់ឲ្យអ្នកនូវមតិយោបល់ដ៏ស្មោះត្រង់បំផុតអំពីអ្វីៗ ដែលអ្នកបានសួរពួកគេ។ ពួកគេមិនចេះបន្ថែមល្បោយលើការពិតដើម្បីធ្វើឲ្យអ្នករីករាយនោះទេ ព្រោះពួកគេជាមនុស្សនិយាយត្រង់។ ហើយពួកគេមិនដែលចេះបារម្ភអំពីលទ្ធផលនៃការប្រាប់រឿងពិតដល់អ្នកនោះឡើយ។ 

២- ពួកគេមិនដែលខ្លាចអ្វីទាំងអស់
ពួកគេមានភាពក្លាហាន។ ពួកគេអង់អាច និងមិនចេះខ្លាចអ្វីទាំងអស់។ ហើយគុណសម្បត្តិដ៏អស្ចារ្យនេះគឺជាគុណសម្បត្តិមួយដែលអ្នកមិនត្រឹមតែត្រូវសរសើរប៉ុណ្ណោះទេ តែថែមទាំងចង់ឲ្យវាមាននៅក្នុងខ្លួនរបស់អ្នកទៀតផង។ ប្រសិនបើមនុស្សបែបនេះស្ថិតក្នុងជីវិតរបស់អ្នក ពួកគេច្បាស់ជាធ្វើឲ្យអ្នកមានភាពជឿជាក់ និងមានថាមពលខ្លាំងក្លានៅខាងក្នុងដើម្បីប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក។ 

៣- ពួកគេមិនចង់ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកនោះទេ
ពួកគេមិនចេះវៀចវេរនោះទេ ទោះបីមនុស្សជាច្រើនអាចគិតថាមនុស្សនិយាយត្រង់ៗគឺជាមនុស្សឈ្លើយក៏ដោយ។ នេះមិនមែនរឿងពិតនោះទេ ព្រោះមនុស្សនិយាយត្រង់មិនចេះរប៉ិលរប៉ូច ឬរិះគន់គេដោយចេតនានោះទេ។ ពួកគេពិតណាស់គឺតែងតែគិតពីប្រយោជន៍របស់អ្នក។ ហើយប្រសិនបើពួកគេយល់ឃើញថាពួកគេបានបំពានក្នុងទំនាក់ទំនងជាមួយអ្នក ពួកគេនឹងមានបំណងទទួលខុសត្រូវ និងចេញមុខទទួលស្គាល់កំហុសរបស់ខ្លួន។ 

៤- ពួកគេចូលចិត្តនិយាយត្រង់តែក៏ចេះសុំទោសចំពោះការធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកដែរ
មិនមែនមិត្តទាំងអស់ចេះតែចេញមកសុំទោសភ្លាម ឬទទួលស្គាល់កំហុសរបស់ខ្លួននោះទេ។ មនុស្សនិយាយត្រង់ដឹងថា ពួកគេងាយនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃណាស់ ព្រោះតែការនិយាយត្រង់របស់ពួកគេ។ ហើយពួកគេតែងតែមានបំណងសុំទោស គ្រប់ពេលដែលពួកគេដឹងថាពួកគេបានធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នក។ 

៥-​ ពួកគេដឹងថាអ្វីខុស អ្វីត្រូវ 
មនុស្សនិយាយត្រង់មានស្តង់ដារសីលធម៌ខ្ពស់ណាស់។ ពួកគេដឹងថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ពួកគេមិនចេះនិយាយធ្វើពើនោះទេ ប៉ុន្តែផ្ទុយមកវិញ ពួកគេគ្រាន់តែចង់ធ្វើអ្វីដែលត្រូវ និងមិនចង់ចេះនិយាយកុហកនោះទេ។ 

៦- ពួកគេជាមនុស្សគួរឲ្យចង់រាប់អាន
មនុស្សដែលនិយាយត្រង់ចូលចិត្តធ្វើឲ្យអ្នកសើច ហើយពួកគេពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការរាប់អានខ្លាំងណាស់។ ជួនកាល ការដែលនិយាយត្រង់បានធ្វើឲ្យពួកគេមើលទៅមានលក្ខណៈកំប្លុកកំប្លែង ហើយវាជាហេតុផលដែលធ្វើឲ្យអ្នកដទៃសើចចំពោះកំហុសរបស់ពួកគេ។ 

៧- ពួកគេចេះអត់ឱនអធ្យាស្រ័យ
ពួកគេមិនត្រឹមតែចេះទទួលស្គាល់កំហុសហើយសុំទោសប៉ុណ្ណោះទេ ពួកគេថែមទាំងចេះអត់ឱនអធ្យាស្រ័យផងដែរ។ មនុស្សនិយាយត្រង់មិនដែលចេះចងគំនុំរយៈពេលយូរនោះទេ ហើយមានភាពស្មោះត្រង់ណាស់អំពីការបញ្ចេញអារម្មណ៍របស់ពួកគេ ហើយប្រសិនបើពួកគេមិនមានអារម្មណ៍ថាទំនាក់ទំនងគួរតែដើររបៀបណានោះ ពួកគេនឹងប្រាប់អ្នកឲ្យដឹងភ្លាម។ 

៨- ពួកគេគោរពទស្សនៈរបស់អ្នក
មិនមែនដោយសារពួកគេនិយាយត្រង់មានន័យថាពួកគេនឹងប្រឆាំងទស្សនៈរបស់អ្នកនោះឡើយ។ ពួកគេពិតជាដឹងថាចំណុចខ្លះមិនគួរលូកមាត់នោះទេ ហើយបន្ទាប់ពីពួកគេបានផ្តល់នូវគំនិតយោបល់របស់ពួកគេហើយនោះ ពួកគេនឹងដកឃ្លាទុកឲ្យអ្នកធ្វើការសម្រេចចិត្តដោយខ្លួនអ្នក៕ 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់