adverise with khmeread Abc

ឃាត់ស្ត្រីម្នាក់ជាចារីក្នុងអំពើប្លន់អ្នកលក់មាស នៅខេត្តបាត់ដំបង

     បាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងឃាត់ខ្លួនកាលពីថ្ងៃទី២០ធ្នូឆ្នាំ២០១៥កន្លងទៅនេះនៅចំណុចភូមិរំចេក៤សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធជាសហចារីក្រុមចោរប្លន់ប្រដាប់អាវុធពីអាជីវករលក់មាសកាលពីពេលថ្មីៗនេះ។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះសាំង.វណ្ណាលីន អាយុ៤៣ឆ្នាំរស់នៅភូមិ.សង្កាត់ខាងលើ ត្រូវបានប៉ូលិសនាំខ្លួនមកស្នងការដ្ឋានដើម្បីធ្វើការសាកសួរពីករណីប្លន់ប្រដាប់អាវុធកាលពីថ្ងៃទី១២ធ្នូឆ្នាំ២០១៥កន្លងទៅនៅក្រុងបាត់ដំបង។
    បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួររួចជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីថ្ងៃទី១២ធ្នូ ប្អូនប្រុសគាត់ឈ្មោះ សែម.ប៊ុនសាធភេទប្រុសអាយុ៣៥ឆ្នាំជាជនសង្ស័យដែលធ្វើសកម្មភាពប្លន់និងជាមុខសញ្ញាជាប់ធ្លាប់គុកបានឲ្យឥវ៉ាន់មួយកញ្ចប់យកទៅកប់។តែមុនពេលយកទៅកប់គាត់បានបើកមើលឃើញកាំភ្លើងខ្លីមួយដើមនិងគ្រឿងអលង្ការមួយចំនួនធំ រួចក៏បានកប់ក្នុងដី។
   បន្ទាប់ពីធ្វើកំណត់ហេតុស្តាប់ចម្លើយរួចមក កម្លាំងជំនាញស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបងខេត្ត បានរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងនិងសុំដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ សែម ប៊ុនសាធ បន្តទៀត៕

adverise with khmeread

មតិយោបល់