55b81e8d745e1 620x582 acf cropped

ទារក​ម្នាក់នេះ​ខ្វាក់ភ្នែក​ដោយសារតែ Flash របស់​ស្មា​ត​ហ្វូ​ន​! សូម​ប្រយ័ត្ន​ទាំងអស់គ្នា​!

    ​ដើម្បី​អបអរ​ទារក​ថ្មី​មកកាន់​ពិភពលោក ឪពុកម្តាយ​បាន​អញ្ជើញ​មិត្តភក្តិ និង​គ្រួសារ​មកកាន់​ពិធី​អបអរ​ដ៏​ធំ​។ មិត្តភក្តិ​គ្រួសារ​ម្នាក់​ចង់​ថតរូប​ភាពជា​មួយ​ទារក​គួរឱ្យ​ស្រឡាញ់​រូបនោះ​ជាមួយ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។ ជា​អកុសល គាត់​ពុំបាន​បិទ Flash ទូរស័ព្ទ​របស់គាត់​ទេ​។ 

​    ​នៅពេលដែល​ថតរូប​នោះ ទារក​នោះ​ស្ថិតនៅ​កៀក ២៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្មា​ត​ហ្វូ​ន​។ ទារក​ស្រី​ម្នាក់​នោះបាន​បាត់បង់​ភ្នែក​ម្ខាង និង​ម្ខាង​ទៀត​ព្រិល​មើល​មិនសូវ​ច្បាស់​។ 

​    ​ឪពុកម្តាយ​បាន​សម្គាល់​ឃើញ​អ្វីមួយ​ចម្លែក​ក្នុង​ភ្នែក​កូន​របស់គាត់​។ បន្ទាប់ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ការបារម្ភ​របស់​ពួកគាត់​បានក្លាយ​ជាការ​ពិតមែន​។ ភ្នែក​ស្តាំ​បាន​ខ្វាក់​ទាំងស្រុង និង​ខាងឆ្វេង​ព្រិល​មើល​មិនសូវ​ច្បាស់​។ 

​    ​មាតាបិតា​ទាំងឡាយ​ត្រូវ​ចាំ ប្រសិនបើ​សាច់​ញាត់​ណា​ម្នាក់​ចង់​ថតរូប​ទារក​ទើបនឹង​កើត ហាមផ្តាច់​មិនត្រូវ​បើក Flash នោះឡើយ ហើយ​ប្រសិនបើ​ចង់​បើក​គឺ​ត្រូវ​ថត​ពី​ចម្ងាយ ២ ឬ ៣ ម៉ែត្រ​៕ 

ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់