adverise with khmeread 1

Burnley គ្រង​តំណែង Sky Bet Championship យ៉ាង​ងាយស្រួល​បន្ទាប់ពី​បំបាក់​ក្រុម​តំបន់​កាត់ចោល Charlton ក្នុង​លទ្ធផល ៣-០

    ​Burnley បាន​គ្រង​តំណែង​ជើងឯក​លី​ក​លំដាប់​ទី​ពីរ​អង់គ្លេស Sky Bet Championship ជាមួយនឹង​លទ្ធផល ៣-០ នៅលើ​ទឹកដី The Valley របស់​ក្រុម​ម្ចាស់ផ្ទះ Charlton ដែល​ស្ថិតនៅក្នុង​តំបន់​កាត់ចោល​។​

​    ​គ្រាប់​បាល់​នីមួយៗ​ត្រូវបាន​ស្វាគមន៍​ដោយ​សម្រែក "Champeones" ត្រូវបាន​បន្លឺឡើង​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក​ក្រុម​អ្នកគាំទ្រ​ដែល​បាន​ចូលទៅ​ទស្សនា​ការប្រកួត​នៅក្នុង​តំបន់ Jimmy Steed Stand ខណៈ​ដែលមាន​ចម្រៀង​មួយ​ឃ្លា​ទៀត​ក៏បាន​លាយឡំ​ជាមួយ​សម្រែក​ទាំងនោះ​ថា "​យើង​ចង់ឱ្យ Roland ចាកចេញ​" ដោយ​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​។​

​    ​ក្រុម​ម្ចាស់​ជើងឯក​បានធ្វើ​ការអបអ​រ​ក្នុងអំឡុង​ការប្រកួត ប៉ុន្តែ​វា​ត្រូវបាន​រំខាន​ដោយ​ក្រុម​អ្នកគាំទ្រ​ក្លឹប Charlton ជាមួយ​ដុំ​ភ្លើង និង​ក្រដាស​ជាច្រើន​ដុំ​ត្រូវបាន​បោះ​ចូលមក​កាន់​ទីលាន​ប្រកួត ខណៈដែល​អ្នកគាំទ្រ​ម្នាក់​ក៏បាន​កាន់​បដា​តវ៉ា​រត់​ចូលមក​កាន់​ទីលាន​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់