adverise with khmeread Image2

បារមី​ព្រះអង្គ​ប្រាសាទ​បាណន់​៖ ប្រតិបត្តិការ​រយៈពេល​៣​ម៉ោង​សង្គ្រោះ​ជីវិត​ក្មេងប្រុស​ម្នាក់​បាន​ដោយ​ជោគជ័យ​

    ​បាត់ដំបង ៖  ប៉ូលិស​ស្រុក​បាណន់​បាន​ប្រើប្រាស់​រយៈពេល​៣​ម៉ោង​នៅ ក្នុង​ទឹក​ដើម្បី​សង្គ្រោះ​ជីវិត​ក្មេងប្រុស​ម្នាក់ ឈ្មោះ គឿ​ត ខេង អាយុ ៨ ឆ្នាំ​ដែល​ជាប់​ផុងជើង​នៅក្នុង​រូង​ថ្ម មួយកន្លែង ហើយ​មានទឹក​កំពុង​ហូរ​ផង  ក្នុងខណៈ​ក្មេងប្រុស​រូបនេះ​ដើរ​ផុងជើង​កៀប​នឹង​ថ្ម​ដក​មិន​រួច ។​

​    ​ហេតុការណ៍​ដ៏​កម្រ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ព្រឹក​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ​២០១៦ នេះ​នៅ​ចំណុច​ដងស្ទឹង​សង្កែ ក្នុងស្រុក​បាណន់ (​មុខ​ប្រាសាទ​) បាណន់ ខេត្តបាត់ដំបង  ហើយ​ក៏មាន​វត្តមាន​លោក​ច័ន្ទ សុផល​អភិបាល​ខេត្តបាត់ដំបង ស្ថិតនៅ​ទីនោះ​ដែរ ។​

​    ​លោក​វរសេនីយ៍ទោ ប៊ុត សំបូរ អធិការ​ប៉ូលិស​ស្រុក​បាណន់ បានឱ្យដឹងថា ដោយមាន​
​ការខិតខំ​ព្យាយាម​ពី​សមត្ថកិច្ច អាជ្ញាធរ​ពាក់​ព័​ន្ឋ និង​ប្រជាពលរដ្ឋ​ផង ក្មេងប្រុស​រូប នេះ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ជោគជ័យ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ព្យាបាល​របួស​បន្ត​។​

​    ​ចំណែក​អ្នកស្រុក​វិញ​បាន​ផ្អែកទៅលើ​ជំនឿ​ថា ដោយសារ​ពួកគាត់​បាន​បន់ស្រន់​ដល់​បារមី​ព្រះ​អ​ង្គ្រា​សាទ​បាណន់ និង វត្ថុ​ស័ក្តិ​សិទ្ធ​នៅ​ទីនោះ​ឱ្យជួយ ទើប​សមត្ថកិច្ច​បំពេញការងារ​បាន​ដោយ​ជោគជ័យ «​អាគម​ផ្សំ​អាយុ »៕​

adverise with khmeread

មតិយោបល់