adverise with khmeread 1

Van Gaal ទទួលស្គាល់ថា​គាត់​នឹង​ក្លាយជា​ប្រិយមិត្ត​ម្នាក់​របស់​ក្រុម​កាំភ្លើង​ធំ​នា​រាត្រី​នេះ​

    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Louis van Gaal បាន​ទទូចថា​ក្រុម​បិសាច​ក្រហម Manchester United នៅតែ​ស្ថិតនៅ​ក្នុងការ​ប្រមាញ់​តំណែង​កំពូល​ទាំង​បួន បន្ទាប់ពី​បាន​បំបាក់​ក្រុម Norwich ក្នុង​លទ្ធផល ១-០ នៅឯ​ទឹកដី Carrow Road ។​

​    ​ជ័យជម្នះ​នេះ​បានធ្វើឱ្យ​ក្រុម​បិសាច​ក្រហម​ខ្វះ​តែមួយ​ពិន្ទុ​ទៀត​តែប៉ុណ្ណោះ​នៅ​ពីក្រោយ​គូប្រជែង​ទីក្រុង Manchester របស់ខ្លួន​ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​កាំភ្លើង​ធំ Arsenal នា​រាត្រី​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​បាន​ទទួលស្គាល់ថា គាត់​នឹង​ធ្វើជា​អ្នកគាំទ្រ​ក្រុម​របស់លោក Arsene Wenger នាពេល​ដែល​គាត់​អង្គុយ​ទស្សនា​ក្រុម​យក្ស​ទាំងពីរ​នេះ​នៅឯ​ទឹកដី Etihad ។​

​    ​Van Gaal បាន​បញ្ជាក់ថា "​ទោះ​តិច ឬ​ច្រើន​ខ្ញុំ​ធ្វើជា​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​។ ប៉ុន្តែ​វា​ពិតជា​ការប្រកួត​ដ៏​ពិបាក​ប៉ាន់ស្មាន​ចំពោះ​កម្រិត​លេង​នៃ​ក្រុម​ទាំងពីរ​នេះ បន្ទាប់ពី​បរាជ័យ​ក្រោយ​ស្នាដៃ Real Madrid វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់ Manchester City ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​"​។​

​    ​ទោះជា​យ៉ាង​ក្តី​លោក Louis van Gaal ក៏បាន​បញ្ជាក់ថា​គាត់​នៅតែមាន​សង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្តើម​តំណែង​មួយ​នេះ​ដើម្បី​មាន​សិទ្ធិ​ទៅ​ប្រកួត​ពាន​កំពូល​ប្រចាំ​តំបន់​អ៊ឺរ៉ុប Champions League ដោយ​បច្ចុប្បន្ន​ពួកគេ​ក៏​នៅសល់​ការប្រកួត​ចំនួន​ពីរលើក​ទៀត​ដ៏​សំខាន់​នៅក្នុង​ដៃ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់