13148383 1151654188218200 1959485743 o

កូនប្រុស​ជនអន្តោប្រវេសន៍​ប៉ា​គី​ស្ថាន​កាន់សាសនា​អ៊ីស្លាម​ក្លាយជា​ចៅហ្វាយក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​

​    ​អភិបាលក្រុង​ឡុង​ដ៍​ថ្មី លោក Sadiq Khan បាន​ប្រែ​ពី​មន្ត្រី​អចលនទ្រព្យ​លំនៅដ្ឋាន​សាធារណៈ​ក្នុង​រាជធានី​របស់​អង់គ្លេស​មក​ក្លាយជា​អ្នកដឹកនាំ​ទីក្រុង​ឡុង​ដ៍​។ នេះ​ជាការ​ងើបឡើង​ដ៏​លេចធ្លោ​សម្រាប់​កូនប្រុស​អ្នកបើកបរ​រថយន្តក្រុង ដែលជា​ជន​អន្តោ​ស​ប្រវេសន៍​សញ្ជាតិ​ប៉ា​គី​ស្ថាន​។ 

​    ​បុរស​វ័យ ៤៥ ឆ្នាំ អតីត​មេធាវី​ការពារ​សិទ្ធិមនុស្ស និង​ជា​សមាជិកសភា​បក្ស​ពលករ ដែលជា​បក្សប្រឆាំង បាន​ឡើងមក​កាន់តំណែង​នៅ​សាលាក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សៅរ៍​ទី ៧ ឧសភា​តាមរយៈ​ការទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៥៧ ភាគរយ ដោយបាន​ក្លាយជា​អភិបាលក្រុង​របស់លោក​ខាងលិច​កាន់​អ៊ីស្លាម​ដំបូង​គេ​មិន​ធ្លាប់មាន​ពីមុនមក​នោះឡើយ​។ 

​    ​បន្ទាប់ពី​យុទ្ធនាការ​មួយ ដែល​ឃើញ​គូប្រជែង​សំខាន់​របស់លោក​ព្យាយាម​បង្កើត​ទំនាក់ទំនង​រវាង​លោក Khan ជាមួយនឹង​ពួក​ជ្រុលនិយម​នោះ ឥឡូវ​អភិបាលក្រុង​ឡុង​ដ៍​ថ្មីថ្មោង​រូបនេះ​កំពុង​ប្រឈម​កិច្ចការ​សំខាន់​មួយ​ក្នុង​ការនាំ​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​រួបរួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​រក្សា​មុខមាត់​ទីក្រុង​នេះ​ជាទី​ក្រុង​កំពូល​មួយ​នៅលើ​ពិភពលោក​។​

​    ​ក្នុង​ស​ន្ទ​រថា​ទទួលយក​តំណែង​អភិបាលក្រុង លោក Khan បាន​សន្យា​ធ្វើជា "​ចៅហ្វាយក្រុង​សម្រាប់​ពលរដ្ឋ​នៅ​ទីក្រុង​ឡុង​ដ៍​ទាំងអស់​" និង​បាន​និយាយថា សព​ឪពុក​លោក ដែល​ធ្វើ​ចំណាកស្រុក​ពី​ប៉ា​គី​ស្ថាន​នៅក្នុង​ទសវត្សរ៍ ១៩៦០ ច្បាស់​ជាមាន "​មោទនភាព​"​។​

​    ​លោក​បាន​និយាយថា "​ខ្ញុំ​មិនដែល​ស្រមៃ​ថា​មនុស្ស​ដូចជា​រូបខ្ញុំ​អាច​ជាប់ឆ្នោត​ជា​អភិបាលក្រុង​ឡុង​ដ៍​នោះទេ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នកក្រុង​ឡុង​ដ៍​ទាំងអស់​ចំពោះ​ការធ្វើឱ្យ​រឿង​មិនអាច​ទៅរួច​បែរជា​អាចទៅរួច​"៕ 

ប្រភព៖ BBC

មតិយោបល់