adverise with khmeread 66ec5e6c b425 4a79 a264 63308edfcca7

អ្ហែង​ក្មេង​កុំ​ចេះ​ស្តីឱ្យ​មនុស្ស​ចាស់​! កើត​ទំនាស់​កាប់​រយះ​ក្បាល​ឃាត់​បាន​ម្នាក់​

       កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​០៧​ឧសភា​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី​ឃុំ​ជ័យ​ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​បណ្តាលឱ្យរ​យះ​ក្បាល​យុវជន​ម្នាក់​ដេរ​ច្រើន​ថ្នេរ  ប៉ូលិស​ឃាត់​បាន​ម្នាក់ រត់​បាត់​ម្នាក់ នា​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សួន កក្កដា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កម្មករ​ស្ទួ​ច​ផ្ទះ មាន​ទីលំនៅ​ភូមិ​កោះ​តូច​ឃុំ កោះ​ឧកញ៉ា​តី ស្រុក
​ខ្សាច់កណ្តាល​ខេត្តកណ្តាល ។​

    ចំណែក​ជនល្មើស​០២​នាក់​គឺ​១.​ឈ្មោះថា ហួរ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ស្ទួ​ច​ផ្ទះ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​(​រត់គេចខ្លួន​)​និង​២.​ឈ្មោះ​ស្រេង
វាសនា ហៅ​ស្នា ភេទ​ប្រុស​អាយុ​២៦ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កម្មករ​ស្ទួ​ច​ផ្ទះ​មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​(​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​:​កាំបិត​បុ័ងតោ ០១​និង ដែក​ទីប ០១
កំណាត់​។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ​ប្រហែល​១​អាទិត្យ ជនរងគ្រោះ​បានមក​ធ្វើការ​ជា​
​កម្មករ​ស្ទួ​ច​ផ្ទះ នៅ​ភូមិ​កើតហេតុ​។  ឯ​ជនល្មើស​ទាំងពីរ​នាក់​ក៍​ធ្វើជា​កម្មករ​ស្ទួ​ច​ផ្ទះ​ដែរ ។ នៅពេល​កើតហេតុ​ជនល្មើស​បាន​ហៅ​ជនរងគ្រោះ​មក​ផឹកស្រា​ជាមួយ​នៅក្រោមផ្ទះ ឈ្មោះ ឌឹ​ម ដេ​ត , មានឈ្មោះ រដ្ឋា​, ឈ្មោះ ស្រេង វាសនា ហៅ​ស្នា​, ឈ្មោះ ថា ហួរ និង​ឈ្មោះ​អូន ឡី ពេល​ផឹកស៊ី​នោះ ឈ្មោះ​ស្រេង វាសនា និង​ឈ្មោះថា ហួរ​បាននិយាយ​ប្រមាថ​ជនរងគ្រោះ​ថា "​អ្ហែង​ក្មេង​កុំ​ចេះ​ស្តី​ឲ្យ​អញ​មនុស្ស​ចាស់​"​។   ជនរងគ្រោះ​ឆ្លើយតប​វិញ​ថា "​តែ​ធ្វើ​ខុស​ខ្ញុំ​ប្រាប់​ហើយ​" ។​

     បន្ទាប់មក​ជនរងគ្រោះ​បាន​ឡើងមក​ដេក​លើផ្ទះ ឈ្មោះ ថា ហួរ ស្រែក ហៅ​ជនរងគ្រោះ​ឲ្យ​ចុះមក​ផឹក​វិញ​តែ​ជនរងគ្រោះ​ឆ្លើយថា "​ខ្ញុំ​ស្រវឹង​ហើយ​ផឹក​មិនកើត​ទេ "​។បន្ទាប់មក​ឈ្មោះថា ហួរ និង​ឈ្មោះ ស្រេង វាសនា ដើរ​ឡើងទៅ​លើផ្ទះ​ដោយ​ឈ្មោះថា ហួរ មាន កាន់​កាំបិត​បុ័ង​តោ ពេល​ឡើង​ទៅដល់​ឈ្មោះ ស្រេង វាសនាស្ទុះ​ទៅ​ទាត់​ជនរងគ្រោះ ១​ជើង​ត្រូវ​ខ្លួន​ពេលនោះ​ជនរងគ្រោះ​បាន​ប្រតាយប្រតប់ ជាមួយ​ឈ្មោះ​ស្រេង វាសនា​។​

      ភ្លាមនោះ​ជនរងគ្រោះ​ចាប់​ដែក​ទីប មកកាន់​នៅ​នឹង​ដៃ តែ​ត្រូវ​ឈ្មោះ​ស្រេង វាសនា ចាប់​ឆក់យក​បាន ក្រវាត់ចោល ។ បន្ទាប់មក​ឈ្មោះ ស្រេង  វាសនា បាន​ស្ទុះ​វាយ​ទៅលើ​មុខ​ជនរងគ្រោះ​ជាច្រើន​ដៃ ក្នុងនោះដែរ ឈ្មោះថា ហួរ បាន​ស្ទុះ​ទៅ​កាប់ ជនរងគ្រោះ​ជាច្រើន​កាំបិត​ត្រូវ​ក្បាល​និង​ខ្លួន​។  ក្រោយមកគេចខ្លួនបាត់  ឯជនរងគ្រោះ​ត្រូវបាន​អ្នកជិតខាង​បញ្ជូនមក​ពេទ្យ​បង្អែក​ស្រុក​ពារាំង​ដើម្បី​ព្យាបាល​របួល។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង នៅ​ថ្ងៃទី​០៨​ឧសភា​ឆ្នាំ​២០១៧​ម៉ោង ១០​និង​៣០​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ធំ​បាន​ឃាត់ខ្លួន​ឈ្មោះ ស្រេង វាសនា មក​សាកសួរ​អធិការដ្ឋាន​ប៉ូលិស​​ស្រុក។ រីឯ​ឈ្មោះ ថា ហួរ បាន​រត់​គេចខ្លួនបាត់​។​ក្នុងករណីនេះ​សមត្ថកិច្ច​បន្ត​ចាត់ការ តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់