adverise with khmeread Untitled 1

ឪពុកចុង​តិ​រិ​ច្ឆា​ន​រំលោភ​កូនស្រី​ដើម​អាយុ​១៥​ឆ្នាំមាន​ផ្ទៃពោះ​៧​ខែ​ជាប់​ខ្នោះ​

    តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាទី ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និ​៣០​នាទី ព្រឹក​ថ្ងៃទី​៨​ឧសភា​ឆ្នាំ​២០១​នេះ នៅ​ចំណុច​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ​បន្ទាប់ពី​បុរស​កំហូច​រូបនេះ​ចាប់រំលោភ​កូនស្រី​ប្រពន្ធចុង​របស់ខ្លួន​អាយុ​១៥​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាទី​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ឯក រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ហនុមាណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ។ ការឃាត់ខ្លួន​នេះ​គឺ​យោងតាម​បណ្តឹង​របស់​ប្រពន្ធ​ឈ្មោះ ជា យឿន អាយុ ៤១​ឆ្នាំ ត្រូវជា​ប្រពន្ធចុង (​របស់​ឈ្មោះ ឯក រិ​ទ្ធ​)​បាន​ប្តឹង​ឈ្មោះ ឯក រិ​ទ្ធ ថា ៖ បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​កូនស្រី​បង្កើត​របស់គាត់​អាយុ​១៥​ឆ្​(​កូន​ប្តី​មុន​) រហូត​មាន​ផ្ទៃពោះ ៧​ខែ ហើយ​រាល់​ការរំលោភ​ម្តងៗ ឈ្មោះ​ឯក រិ​ទ្ធ តែងតែ គំរាម​សម្លាប់​ទាំង​ម្តាយ និង កូន ជា​រៀងរាល់​លើក​។​

     បច្ចុប្បន្ន​ប៉ូលិស​បាន​កំពុង​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់