adverise with khmeread Untitled 1

ចាប់​រថយន្ត Lexus RX 330 ដឹកឈើ​គ្រញូង ២៧០​គីឡូក្រាម ឃាត់ខ្លួន​២​នាក់​

     កំពង់ចាម ៖ រថយន្ត​Lexus RX 330 ដឹកឈើ​គ្រញូង ២៧០​គីឡូក្រាម​និង​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ចាម​ប្រគល់ឱ្យ​ប៉ូលិស​ខេត្តកំពង់ធំ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា​នេះ​បន្ទាប់ពី​ចាប់បាន​នៅ​យប់​ម៊ិ​ញ​ពាក់ព័ន្ធ​ដឹកឈើ​ប្រណិត  ។​

     ប៉ូលិស​និយាយថា  កម្លាំង​ប៉ូលិស​បាន​ចាប់​រថយន្ត Lexus RX 330 ដឹកឈើ​គ្រញូង​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 2A-0869 នៅ​ចំណុច​ភូមិ​សំរោង​ជ័យ ឃុំ​សំរោង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួមទាំង​ឃាត់ខ្លួន​អ្នកបើកបរ និង​អ្នករួមដំណើរ ចំនួន​២​នាក់​ផងដែរ​។​

     ប៉ូលិស​បន្តថា ការចាប់​រថយន្ត​ដឹកឈើ​គ្រញូង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការសុំ​សហការ​ពី​កម្លាំង​ប៉ូលិស​ខេត្តកំពង់ធំ ថា មាន​រថយន្ត​ល្មើ​សបាន បើករថយន្ត​មកដល់​ទឹកដី​ខេត្តកំពង់ចាម​។ ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ឈិន ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នកបើកបរ មាន​ទីលំនៅ​ក្នុង​ខេត្តកំពត និង​ម្នាក់ទៀត​មានឈ្មោះ ផ្លុ​ង ហាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​។​

     បច្ចុប្បន្ន​ទាំង​រថយន្ត ទាំង​ឈើ​គ្រញូង ព្រមទាំង​ជនសង្ស័យ​ត្រូវបាន​ខេត្តកំពង់ចាម បានប្រគល់​ជូ​ន៉ូ​លិ​ស​ខេត្តកំពង់ធំ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា​នេះ​៕​

adverise with khmeread

មតិយោបល់