adverise with khmeread 0d1d1e56 c2c2 482e b028 eda14ae2b930

ដេក​ងោក​មួយភាំង​ជ្រុល​ចង្កូត​បុក​បង្គោលគីឡូម៉ែត្រ​បណ្តាល​ឲ្យ​ឆេះ​ឡាន​ម៉ដ្ឋ​

     កំពត ៖ ដោយសារតែ​ម្ចាស់​រថយន្ត​ដេក​ងោក​មួយ​ភាំង​ក៏​ជ្រុល​ចង្កូត​បុក​បង្គោល​សម្គាល់​គីឡូម៉ែត្រ​បណ្តាល​ឲ្យ​រថយន្ត​ឆេះ​ឡាន​ម៉ដ្ឋ តែ​សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ។​

     ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ឧសភា ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ត្រង់ចំណុច​ផ្លូវ​កោង​ខាងលិច​រោង​លោកយាយ​ម៉ៅ​ភ្នំ​ទ្វារ ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​សាំង​យ៉ុង​ពណ៌​ស មួយគ្រឿង ជា​រថយន្ត​អ្នកដើរ​ទិញ​ស្វាយ​តាម​ចម្ការ​នានា​ក្នុង​ខេត្តកំពត។​

     ដោយសារតែ​អ្នកបើកបរ​ងងុយដេក​ពេក ក៏​ងោក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែមាន​ល្បឿន​លឿន​ផង​នោះ រេ​ចង្កូត​ទៅបុក​បង្គោល​គីឡូម៉ែត្រ​ដែល​នៅក្បែរ​ចិញ្ចើមផ្លូវ​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​

     បើតាម​សម្ដី​របស់​ប្រពន្ធ​អ្នកបើក​បរបាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគាត់​ចេញដំណើរ​មកពី​ផ្ទះ​នៅ​ស្រុក​កំពង់ត្រាច វេលាយប់​ទើប​ប្តី​គាត់​មានការ​ងងុយដេក​។ លុះ​មកដល់​ចំណុចកើតហេតុ​គាត់​ងោក​មួយភាំង​ត្រង់ចំណុច​ផ្លូវ​កោង​ផង​នោះ ក៏​ធ្វើឱ្យ​ឲ្យ​រេ​ចង្កូត​ទៅបុក​បង្គោលគីឡូម៉ែត្រ​ដែល​នៅក្បែរ​ផ្លូវ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​តែម្តងទៅ​។​ តែ​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ គឺ​ខូចខាត​តែ​រថយន្ត ដោយសារ​ឆ្លង​ខ្សែភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់