adverise with khmeread Index

សម្លាប់គ្នាឯងស្លាប់ម្នាក់ នៅក្នុងផ្ទះសំណាក់សូរិយាផ្កាយ៩អាចរឿងគំនំុ

     ភ្នំពេញ ៖ អំពើឃាតកម្មមួយបានកើតឡើងបន្ទាប់ពីគេប្រទះឃើញយុវជនម្នាក់ជាបុគ្គលិកផ្ទះសំណាក់យីហោសូរិយាផ្កាយ៩ត្រូវគេវាយសម្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ផ្ទះសំណាក់នោះកាលពីវេលាម៉ោង១កន្លះថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥ នៅបន្ទប់លេខ៥០៣ជាន់ទី៤ ដែលមានទីតាំងផ្ទះលេខ១៣-១៥ភូមិ៧ក្រុម៤៨ផ្លូវលេខ៨១សង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេសម្លាប់បំបិតមាត់នៅក្នុងបន្ទប់នោះឈ្មោះប៊ុត សៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងសន្ទៃឃំុកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ មុខរបរបុគ្គលិកសន្តិសុខបម្រើការនៅផ្ទះសំ ណាក់ខាងលើ ។
    ប៉ូលិសបន្តថា ជនស្ស័យឈ្មោះរដ្ឋា ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបុគ្គលិកបំរើការនៅផ្ទះសំណាក់ខាងលើជាមួយគ្នារត់គេចខ្លួនបាត់។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរវាងជនរងគ្រោះនិងជនសង្ស័យដែលជាបុគ្គលិកផ្ទះសំណាក់នោះបន្ទាប់ពីចប់ម៉ោងធ្វើការងារពេលយប់ហើយក៏នាំគ្នាឡើងទៅដេកនៅវេលាម៉ោងប្រហែលជា៨ព្រឹកថ្ងៃទី២១ខែធ្នូនេះ។
    លុះដល់ម៉ោងកើតមានបុគ្គលិកផ្សេងទៀតបានទៅដាស់ដោយបន្ទាប់លេខ៥០៣ នៅជាន់ទី៤នោះបិតទ្វារនិងជាប់សោខាងក្នុង។បន្ទាប់មកទើបគេបើកទ្វារស្រាប់តែឃើញជនរងគ្រោះរូបនោះដេកស្លាប់លើពូកក្នុងថ្លុកឈាមដោយបែកក្បាលផុងលលាដ៏ព្រមទាំងមានវត្ថុតាងដំបងឈើជ្រុងនៅក្បែរសពទៀតផង។
    ពាក់ព័ន្ធអំពើឃាតកម្មបុគ្គលិកផ្ទះសំណាក់យីហោសូរិយាផ្កាយ៩វាយសម្លាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ប៉ូលិសកំពុងស្រាវជ្រាវបន្ត ៕

adverise with khmeread

មតិយោបល់