2c4a5dcd 3eca 401e 8b06 4d0658053e4b

ឆេះ​ផែ​លើទឹក​នៅ​កោះរ៉ុង​ខ្ទេច ពុំមាន​មនុស្ស​គ្រោះថ្នាក់​(​មាន​វីដេអូ​)

     ព្រះសីហនុ ៖ ភ្លើង​ឆេះ​ផែ​លើទឹក​នៅ​ភូមិ​កោះ​តូច ឃុំ​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រលត់​ទាំងស្រុង​កាលពី​ល្ងាច​ថ្ងៃទី​៨​ ឧសភា​ ឆ្នាំ​២០១៦ នេះ​ដោយ​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ល​រដ្ឋ​ខ្មែរ និងជនបរទេស បាននាំគ្នា​ពន្លត់ ហើយ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ឡើង​។ 

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ម៉ោង​៥​ល្ងាច បាន​បណ្តាលឱ្យ​ខូចខាត ឆេះ​រោង​ផែ​លើទឹក ដែល​រោង​មាន​ទំហំ​ប្រហែល ២០×៧០ម៉ែត្រ មាន office លក់​សំបុត្រ​អូប័រ​លឿន១បន្ទប់ ​,​ឃ្លាំង​ដាក់​សម្ភារៈ​ឧ​បករ​ណ៏​មុជទឹក ,ចង្ក្រាន​និង​អាហា​រដ្ឋា​ន ,​បារ និង​សម្ភារៈ​តាម​កន្លែង​និ​មួយៗ​។​

     ប៉ូលិស​បន្តថា ករណីនេះ​តាម​ការរៀបរាប់​អ្នកឃើញ​ហេតុការណ៍​ដំបូង ឆេះ​ចេញ​ពីលើ​ដំបូល​ចង្ក្រាន​ដុត​នំ​បុ័​ង​ចំ​កណ្តាល​ផែ រួចរាល​ឆេះ​ធុង​ហ្គាស និង​សាំង​ដែល​ទុក​ក្បែរ​នោះ បង្ក​ជា​អគ្គីភ័យ​ឡើង​តែម្តង។ 

     ភ្លាមៗ​នោះ​ទាំង​ភ្លៀ​ជនជាតិខ្មែរ  និ​តភ្ញៀវ​បរទេស​នាំគ្នា​រត់ព្រោងព្រាត​គេច​ពី​កន្លែង​មាន​ភ្លើង​ទើប​មិនមាន​មនុស្ស​គ្រោះថ្នាក់៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់