adverise with khmeread Bdc5e7a8 ae00 4d26 8944 e7aef9ee4306

បើក​ម៉ូតូ​បុក​រទេះភ្លើង​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់​

     កំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​ម៉ូ​​តូ​បុក​ជាមួយ​រថភ្លើង នៅត្រង់ចំណុច​ថ្នល់​ដាច់ ស្ថិតនៅ​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត បណ្តាលឱ្យ​ស្លាប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ថ្ងៃទី៧ ​ខែឧសភា​ ឆ្នាំ​២០១៦​។​

     ប៉ូលិស​និយាយថា អ្នកស្លាប់​ឈ្មោះ ផាប់ សា​វិ​ន ​ហៅ​ក្រឹម ​ភេទ​ប្រុស អាយុ២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្តុល និង អ្នករបួសធ្ងន់​ឈ្មោះ តយ វ៉ាន់​រ៉ា ហៅ​ចេក ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​គាថា​វង្ស​លើ ឃុំត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ជាមួយគ្នា អ្នករបួសធ្ងន់​ក៏បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​តានី ដោយ​សភាព​របួសធ្ងន់់​ធ្ង​រ​ពេក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់