adverise with khmeread 7cb1fb56 789c 4484 9fc7 39c53b11ff5c

អាណិត​លោកយាយ​អាយុ​៨០​ឆ្នាំ​និង​ចៅ​តូច ឆេះ​ផ្ទះ​ម៉ដ្ឋ​

      កំពត ៖ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​លោកយាយ​ម្នាក់​រស់នៅ​ជាមួយ​ចៅស្រី​តូច​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៧ ​ឧសភា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពោធិ៍ ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត​បណ្តាលឱ្យ​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​របស់លោក​យាយ​ឆេះ​ខ្ទេច។​

      ប៉ូលិស​និយាយថា លោកយាយ​រងគ្រោះ​ឈ្មោះ មាស យឹម អាយុ៨០​ឆាំ្ន រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី មូលហេតុ​គឺ​បណ្តាលមកពី​ភ្លើង​ច​ង្គៀ​ង​ដុត​បំភ្លឺ​របស់គាត់​លោក​យាយ​។ ទំហំ​នៃ​ការខូចខាត​គឺ​ឆេះ​អស់​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ទាំងស្រុង​តែម្តង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់