adverise with khmeread 0de7816f d0ba 4a15 93ab 566f2e040d2f

វាយ​ទៅលើ​នារី​ខារ៉ាអូខេ​ម្នាក់​របួសធ្ងន់​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់​

     កំពត ៖ មាន​ករណី​បង្ក​របួសស្នាម​ទៅលើ​នារី​បម្រើ​ខារ៉ាអូខេ​ម្នាក់​កើតឡើង​នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់​នៅ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់។​

     ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ឈ្មោះ ស៊ា​ង រ៉ា ភេទ​ស្រី អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស​ បាន​វាយទៅលើ​ជនរងគ្រោះ​ឈ្មោះ ខេង ចន្ថា ភេទ​ស្រី អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ទទុង ស្រុក​ដង​ទុង មានមុខ​របរជា​ស្ត្រី​បម្រើ​ការងារ​នៅ​ហាងខារ៉ាអូខេ​យីហោ​សម្រស់​គង្គា​នៅ​ភូមិ​ច្រក​ឃ្លៃ ស្រុក​បន្ទាយមាស ខេត្តកំពត​។​

     បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់