adverise with khmeread 613214c1 ed3b 403a 9495 8231a18b3059

នារី​ច្រៀង​តាម​ហាង​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

    ភ្នំពេញ ៖ នារី​អ្នកចម្រៀង​តាម​ហាង​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ចាប់ខ្លួន​នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​វ​លា​ម៉ោង​៦​ព្រលប់​នៅ​ថ្ងៃទី​៧​ ខែឧសភា​ ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ម្នាក់ឈ្មោះ ​កែវ ស្រី​នី ភេទ​ស្រី អាយុ៣១​ឆ្នាំ មុខរបរ​អ្នកចម្រៀង​តាម​ហាង ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។ ​ដកហូត​គ្រឿងញៀន​ប្រភេទ​ទឹកកក​ចំនួន​២២​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់