adverise with khmeread 0efb1932 d872 4766 9a2e 070ef8c86842

ម្ចាស់​ហាង S HARKY BAR​ ជនជាតិ​អាមេរិក​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​

     ភ្នំពេញ ៖ មាន​ករណី​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​ដោយ​ពុំទាន់​ដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​២ និង​20​នាទី​រសៀល​ថ្ងៃទី០៨ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ​។​

     ប៉ូលិស​និយាយថា សព​ឈ្មោះ Micheal HSV ភេទ​ប្រុស អាយុ៥៧​ឆ្នាំ មុខរបរ​ម្ចាស់​ហាង S HARKY BAR នៅក្នុង​ភោជនីយដ្ឋាន S HARKY BAR ផ្ទះ​លេខ​126E1 ផ្លូវ១៣០ ​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

     បច្ចុប្បន្ន​ប៉ូលិស​ការិយាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​ក្រុង ​និង​លោកគ្រូ​ពេទ្យ នង សុវណ្ណរ័ត្ន គ្រូពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើការ​ត្រួតពិនិត្យវិភាគ សន្និដ្ឋាន​លើ​សាកសព​ និង​កន្លែងកើតហេតុ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់