adverise with khmeread Fa47d773 8ed7 4b4c 8296 67fefe28d07c

ថ្លើមធំ​! ហ៊ាន​យក​របស់​រឹង​វាយ​ក្បាល​លោក​ផ្កាយ​១​របួស​ដេរ​៤​ថ្នេរ​ជាប់​ខ្នោះ​

     កណ្ដាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​០៨ ខែ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៩ ​និង​០៧​នាទី នៅ​ចំណុច​គល់​ស្ពានថ្ម ខាងកើត ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បណ្តាលឱ្យ​របួស​បែកក្បាល​លោក​ផ្កាយ​មួយ​ដេរ​៤​ថ្នេរ ដោយសារ​ទំនាស់​ដណ្តើម​កន្លែង​ចត​ឡាន  ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា ប៊ុនហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​​ទីលំនៅ ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ ជា​ប៉ូលិស ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ មាន​ឋានន្តរសក្តិ ឧ​ត្ត​ម​សេនីយ៍ត្រី របួស​ពីលើ​ក្បាល​ដេរ​៤ថ្នេរ។​

     ចំណែក​ជនល្មើស​ឈ្មោះ​ខៀវ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ទីលំនៅ ផ្ទះ​លេខ​២៥ បុរី​ប៉េង​ហួត​២ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​(​ឃាត់ខ្លួន​)។ ​វត្ថុតាង​ដកហូត​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​Howei​ពណ៌​ទឹកមាស​​មាន​ស្រោម​ជ័រ​ពណ៌​ខ្មៅ ចំនួន​០១​។​

     ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក​លុច​ស៊ី​ស RX៣០០ ពណ៌​ស្ករ តាមផ្លូវ​២០៣ ក្នុងទិសដៅ​ពី​កើតមក​លិច ដល់​ត្រង់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជនល្មើស​បាន​បើករថយន្ត​ម៉ាក ​CRV​ ពណ៌​ទឹកមាស ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​បាន​បត់​កាត់មុខ រថយន្ត​របស់​ជនរ​ង​គ្រោះ​ដើម្បី​ចូល​ចត(​ដណ្ដើម​ទីកន្លែង​ចត​ឈប់​រថយន្ត​)​។​

     ពេលនោះ​ក៏បាន​ទាក់​ពាក្យសំដី​គ្នា​ទៅវិញទៅមក ភ្លាមនោះ​ជនល្មើស​ក៏បាន​ចុះ ពី​រថយន្ត​ដើរ​ទៅរក​ជនរងគ្រោះ​ឃើញ​ដូច្នេះ​ជនរងគ្រោះ ក៏​បើកទ្វារ​រថយន្ត​ចុះ បម្រុង​សួរនាំ​ស្រាប់តែ​ជនសង្ស័យ បាន​យក​វត្ថុ​រឹង មក​វាយ​ចំក្បាល​ជនរងគ្រោះ​ពីលើ បណ្តាល​ឲ្យ​រយះ​ហូរឈាម ដេរ​ចំនួន​៤​ថ្នេរ។​

     ភ្លាមនោះ​អ្នកជិតខាង​ក៏បាន​ជួយ​ឃាត់​បំបែកចេញ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ អន្តរា​គមន៍​​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់