adverise with khmeread Blank

លួងលោមគូដណ្ដឹងមិត្តភ័ក្តិរំលោភ ត្រូវប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកផែស្ងួតសូងួនត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបុរសកំហូចរូបនោះបានចាប់រំលោភសេពសន្ថវៈលើនារីម្នាក់ជាគូដណ្តឹងមិត្តភ័ក្ត្ររបស់ខ្លួនបានសម្រេចរហូតដល់ទៅពីរដង ខណៈពេលបុរសជាគូដណ្ដឹងមិននៅផ្ទះ។
   អំពើសិចក្រៅតម្រាខាងលើនេះកើតហេតុនៅវេលាម៉ោង៧កន្លះយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលក្នុងបុរីសឡា ភូមិ៧ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនផែស្ងួតសូងួនស្នាក់នៅផ្ទះជួលបុរីសឡា ភូមិ៧សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះមានឈ្មោះ ឡ .ស.លអាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៊
    នារីរងគ្រោះបានឲ្យដឹងថា ដំបូងជនសង្ស័យដែលត្រូវជាមិត្តភ័ក្តិរបស់គូដណ្ដឹងនាង មានបន្ទប់ជួលនៅមុខផ្ទះ បានសុំឲ្យនាងជួយធ្វើម្ហូបឲ្យពួកគេក្លែមនិងផឹកស៊ីជាមួយគ្នា ។ពេលនោះជនសង្ស័យស្រវឹងស្រឿងៗបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួននៅក្បែរគ្នានោះ ហើយទូរស័ព្ទហៅនាងមកជួយកោសខ្យល់ឲ្យ។ពេលកំពុងកោសខ្យល់នោះ ស្រាប់តែជនសង្ស័យបានចាប់រំលោភនាងតែម្ដង។
   នារីរងគ្រោះបានបន្តថា ពេលកំពុងចាប់រំលោភនោះនាងក៍បានស្រែកដែរ តែគ្មាននរណាឮឡើយ ហើយជនសង្ស័យរំលោភបានសម្រេចតែម្ដង។ នាងបានប្រាប់ក្រុមគ្រួសារនាងភ្លាមៗ ហើយប្តឹងដល់ប៉ូលិសឲ្យចាប់ខ្លួន។
    ចំណែកជនសង្ស័យបាននិយាយថា នារីរងគ្រោះបានត្រូវរ៉ូវគ្នាជាមួយគាត់ហើយបានរួមភេទជាមួយគ្នាដោយស្ម័គ្រចិត្តបានសម្រេចដល់ទៅពីរលើកទៀតផង។បន្ទាប់មកនាងបានស្លៀកសំលៀកបំពាក់ចេញមកក្រៅបាត់ដោយមិនបានមាត់កអ្វីឡើយ ហើយខ្លួនក៍មិន នឹកស្មានថានាងហ៊ានទៅប្ដឹងសមត្ថកិច្ចដែរ។
    បន្ទាប់ពីជនរងគ្រោះបានទៅប្ដឹងទៅប៉ូលិសឲ្យមកអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ចោមចៅ ដើម្បីចាត់វិធានការបញ្ចូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី

adverise with khmeread

មតិយោបល់