adverise with khmeread 0

រូបមន្ត​ធ្វើ​ទឹក Toner ធម្មជាតិ​ដើម្បី​ការពារ​ស្បែ​កមុខ​ពី​ពន្លឺ​ថ្ងៃ​

    ​ដោយសារ​បច្ចុបន្ននេះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដូច្នេះ​ការថែរក្សា​សម្រស់​ស្បែ​កមុខ​បាន​ក្លាយជា​កង្វល់​មួយ​របស់​សុភាពនារី​គ្រប់រូប​។ មិត្ត​នារី​មួយចំនួន​មិនបាន​ដឹង​ពី​របៀប​ថែរក្សា​សម្រស់​ស្បែ​កមុខ​ពី​ពន្លឺ​ថ្ងៃ​នោះទេ និង​អ្នក​ខ្លះទៀត​បាន​ទិញ​ផលិតផល​មក​ប្រើ ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​បន្ទាប់ពី​បាន​អាន​អត្ថបទ​នេះ​រួច​លោកអ្នក​នឹងមិន​បារម្ភ​រឿង​ថែរក្សា​ស្បែ​កមុខ​ពី​ពន្លឺ​ថ្ងៃ និង​ចំណាយ​អស់ថ្លៃ​នោះឡើយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ត្រសក់ ១ ទៅ ២ ផ្លែ​

​    ​- ទឹក​ផ្កាកូលាប  

​    ​* ប្រដាប់ប្រដា​សម្រាប់​ផលិត Toner ធម្មជាតិ​
​    ​- ប្រដាប់​ឈូស​បន្លែ​ផ្លែឈើ ឬ​ម៉ាស៊ីន​ក្រឡុក​
​    ​- ប្រដាប់​ត្រង​ច្រោះ​យក​ទឹក និង​កូនចាន​
​    ​- កូន​ដប​មាន​គម្រប​

​    ​* វិធី​ធ្វើ​
​    ​ឈូស​យក​សាច់​ត្រសក់​ហើយ​ពូត​ទៅជា​ទឹក ឬ​មិន​អ៊ីចឹង​ដាក់​ត្រសក់​លាយ​ទឹក​បន្តិច​រួច​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក សឹម​ពូត​យក​ទឹក​ក៏បាន​។ បន្ទាប់មក​ធ្វើ​ទឹក​ផ្កាកូឡាប​។ លោកអ្នក​គ្រាន់តែ​កាត់​ស្លឹក​កូ​ឡាប​ល្អិតៗ រួច​ដាក់​ក្នុង​ថង់​ក្រដាស​មួយ​ត្រាំ​ក្នុង​ទឹក​ក្តៅ (​ចំណុះ​ស្មើ​ទឹក​ត្រសក់​) រយៈពេល​កន្លះ​ម៉ោង​ទៅមួយ​ម៉ោង (​ត្រាំ​យូរ​កាន់តែ​ល្អ​)​។ បន្ទាប់មក​ចាក់ទឹក​ត្រសក់​និង​កូ​ឡាប​ចូលក្នុង​កូន​ដប រួច​ទុកចោល​ក្នុង​ទូទឹកកក ១០ ថ្ងៃ​។ បន្ទាប់មក​លោកអ្នក​នឹង​បាន​ទឹក Toner ធម្មជាតិ​ការពារ​ស្បែក​មុខ​ពី​កម្តៅថ្ងៃ​ដ៏​មាន​ប្រសិទ្ធភាព​៕

 

adverise with khmeread
ប្រភព៖ អ័​រ​ហ្គា​និក​អូ​សឺ​រី​ធី​

អ្នកនឹងចូលចិត្ត

មតិយោបល់