adverise with khmeread 0

រូបមន្ត​ទប់ស្កាត់​ក្បាលទំពែក​: លែង​ជ្រុះ​សក់​ក្នុងពេល​តែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ​!

    ​ក្បាលទំពែក​ជា​បញ្ហា​មួយ​ដែល​បាន​កើតឡើង​រាប់​ឆ្នាំ រាប់​ជំនាន់​មកហើយៗ​មនុស្ស​បាន​ស្វែងរក​គ្រប់​វិធី​ដើម្បី​ព្យាបាល​បញ្ហា​នេះ​។ មាន​រូបមន្ត​តាំងពី​រាប់​ជំនាន់​មួយ​អាចជួយ​ទប់ស្កាត់​ការ​ជ្រុះ​សក់ និង​ការពារ​មិនឱ្យ​ទំពែក​ក្បាល​។ មនុស្ស​ជាច្រើន​បាន​សាកល្បង​វា និង​អះអាងថា វា​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​។ 

​    ​រូបមន្ត​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​ចំពោះ​បុរស​និង​ស្ត្រី​។ លាយ​គ្រឿងផ្សំ​នេះ​លាប​ស្បែកក្បាល​រាល់ថ្ងៃ និង​សូមកុំ​មាន​អារម្មណ៍​ព្រួយបារម្ភ​អ្វី​ទាំងអស់ ព្រោះ​វា​មាន​សុវត្ថិភាព ១០០ ភាគរយ​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​លាយ​គ្រឿងផ្សំ​ទាំង ៣ នេះ​ចូលគ្នា ហើយ​លទ្ធផល​គឺ​ពិតជា​អស្ចារ្យ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ប្រេង​អូ​លីវ​

​    ​- ទឹកឃ្មុំ​

​    ​- ម្សៅ​ដើម​យីហ៊ុប​

​    ​
​    ​* របៀប​ធ្វើ​
​    ​ដាំ​ប្រេង​អូ​លីវ​ក្នុង​បរិមាណ​សមគួរ​មួយ​ល្មម​ស្បែកក្បាល​ឱ្យ​ក្តៅ​ជាមុនសិន ហើយ​ពេល​ប្រេង​អូ​លីវ​កំពុង​នៅ​ក្តៅៗ សូម​ដាក់​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​ម្សៅ​ដើម​យីហ៊ុប ១ ស្លាបព្រា​បាយ​។ ទុកឱ្យ​គ្រឿងផ្សំ​ត្រជាក់​សឹម​យកមក​ត្រដុះ​ស្បែ​ក្បាល ហើយ​ទុកចោល ១៥ នាទី​។ ប្រើ​គ្រឿងផ្សំ​នេះ​ពីរ​បី​ថ្ងៃ ឫស​សក់​របស់​លោកអ្នក​នឹង​ចាប់ផ្តើម​រឹងមាំ ហើយ​សក់​ក៏​លែង​ជ្រុះ​តទៅទៀត​ដែរ​។ 

​    ​គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក មនុស្ស​ដែល​ប្រើ​រូបមន្ត​នេះ​និយាយថា លទ្ធផល​អាច​ទទួលយក​បាន ហើយ​គ្រឿងផ្សំ​នេះ​បាន​សង្គ្រោះ​ពួកគេ​ពី​ការ​ទំពែក​ក្បាល​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​បេស​

អ្នកនឹងចូលចិត្ត

មតិយោបល់