ករណីស្ករកៅស៊ូប្រឡាក់ជាប់សម្លៀកបំពាក់គឺជារឿងកម្រណាស់ ប៉ុន្តែប្រសិនបើវាកើតឡើងមែន តើលោកអ្នកត្រូវដោះស្រាយបែបណា? លោកអ្នកអាចដោះស្រាយតាមវិធីសាមញ្ញចំនួនពីរដូចខាងក្រោម។
១. ទឹកខ្មេះស
យកខោអាវប្រឡាក់ស្ករកៅស៊ូត្រាំទឹកខ្មេះសរយៈពេល ៥ ទៅ ១០ នាទី។ បន្ទាប់មកលើកខោអាវមកហាល ហើយនៅពេលខោវអាវនោះស្ងួង ស្ករកៅស៊ូនឹងរបេះមកដោយឯកឯង។
២. ដុំទឹកកក
មិនថាស្ករកៅស៊ូប្រឡាក់ជាប់ខោអាវឬស្បែកជើងនោះទេ លោកអ្នកគ្រាន់តែយកដុំទឹកកកត្រដុសលើស្ករកៅស៊ូនោះរហូតទាល់តែវាឡើងរឹង បន្ទាប់មកបកចេញជាការស្រេច៕
