adverise with khmeread 1

ខ្ជិល​ប្រើ​វិធី​បក​មុន​ក្បាល​ខ្មៅ​មែន​ទេ​? ប្រើ​វិធី​ត្រដុស​នេះ​វិញ​ចំណាយពេល ៥ នាទី​ប៉ុណ្ណោះ​

​    ​មុន​ក្បាល​ខ្មៅ​កើតឡើង​ទូទៅ​ចំពោះ​មនុស្ស​គ្នា ហើយ​វា​កើតឡើង​នៅ​កន្លែង​ខុសៗ​គ្នា​នៃ​រាងកាយ មានដូចជា​ថ្ពាល់ ក ខ្នង និង​ច្រមុះ​។ មុន​ក្បាល​ខ្មៅ​ជា​រឿង​គួរឱ្យ​រំខាន និង​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍មិនល្អ ហេតុនេះហើយ​ទើបបានជា​មនុស្ស​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កម្ចាត់​វា​ចេញ​។  

​    ​មុន​ក្បាល​ខ្មៅ​បង្កឡើង​ដោយ​ការស្ទះ​រន្ធ​ញើស អតុល្យភាព​អ័រម៉ូន ស្បែក​សម្បូរ​ខ្លាញ់ និង​របប​អាហារ​មិនល្អ​។ សំណាងល្អ គេ​មាន​រូបមន្ត​ធម្មជាតិ​អាច​កម្ចាត់​មុន​ក្បាល​ខ្មៅ​នេះ​បាន​។ 

​    ​* អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- ក្រូចឆ្មា ១ ចំហៀង​
​    ​- ទឹកឃ្មុំ​ច្រើន​ដំណក់ 

​    ​បន្តក់​ទឹកឃ្មុំ​លើ​ក្រូចឆ្មា ហើយ​ត្រដុស​លើ​មុន​ក្បាល​ខ្មៅ រយៈពេល​ជិត ៥ នាទី​។ បន្ទាប់មក​ទុកចោល ៧ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​។ បន្ទាប់ពី​ការព្យាបាល​លើកទីមួយ​លោក​អ្នកឃើញ​លទ្ធផល​ស្បែក​ទន់​ជាង​មុន ស្អាត​ជាង​មុន និង​រលោង​ជាង​មុន​។ លោកអ្នក​គួរ​ធ្វើ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឱ្យអស់​រលីង​ពីមុខ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​បេស​

អ្នកនឹងចូលចិត្ត

មតិយោបល់