adverise with khmeread Facebook logo crop 100657820 large

របៀប​ជួយសង្គ្រោះ​គណនី Facebook នៅពេល​គេ Hack យកទៅ​ប្រើ​ផ្តេសផ្តាស​

​    ​បើសិនជា​អ្នក​ស្ថិតក្រោម​ការ​ប្លន់ (Hack) យក​គណនី Facebook ហើយ Hacker ជោគជ័យ​លើ​ការគ្រប់គ្រង​គណនី​រប​ស់​អ្នក អ្នក​គួរ​សាក​វិធី​ខាងក្រោម​។​

​    ​តែ​ដំបូង​អ្នក​ត្រូវ​រក​កុំព្យូទ័រ​យួរដៃ ឬក៏​លើ​តុ​ឱ្យបាន​ជាមុនសិន ហើយ​ធ្វើតាម​វិធី​ខាងក្រោម​។​

​    ​១. ចូលទៅ​កាន់ Settings របស់ Facebook ដែលមាន​នៅលើ​កែង​លើ​ខាងស្ដាំ​ដៃ​អ្នក​។​
​    ​២. បន្ទាប់ពី​ចុច​លើ Settings ហើយ​ចូលទៅ​កាន់ General និង​ចុច​លើ​ពាក្យ Password​។​

​    ​៣. ប្ដូរ​លេខ​សម្ងាត់​ថ្មី​តែ​ដំបូង​ត្រូវដាក់​លេខ​សម្ងាត់​ចាស់​សិន​។​
​    ​៤. បន្ទាប់ពី​ដាក់​លេខ​សម្ងាត់​ចាស់​ហើយ សូម​វាយ​លេខ​សម្ងាត់​ថ្មី​ដែល​ខ្លាំង​មិន​ងាយ​មាន​អ្នកដឹង​។​

​    ​ប៉ុន្តែ​ករណី​ពេល​អ្នករក្សា​លេខ​សម្ងាត់​ថ្មី​ទៅ​លោត​ចេញ​សារ​ថា លេខ​សម្ងាត់​ចាស់​មិន​ត្រឹមត្រូវ​ទៅវិញ​គួរ​ធ្វើ​ម៉េច​? សូម​មើ​លត​ខាងក្រោម​។​

​    ​សូម​ចូលទៅ​កាន់​លីង https://www.facebook.com/hacked បន្ទាប់មក​ធ្វើតាម​ការណែនាំ​របស់ Facebook​។​

​    ​បន្ទាប់មក Facebook នឹង​ឱ្យ​យើង​ដាក់​លេខ​សម្ងាត់​ចាស់​របស់​យើង ហើយ​ពេល​វាយ​លេខ​សម្ងាត់​ចាស់​ហើយ​ចុច​លើ Log Out of other devices ដើម្បី​កុំឱ្យ​គណនី​យើង​ជាប់​លើ​ឧបករណ៍​ទាំងឡាយ​ដែល Log In​។​

​    ​បន្ទាប់ពី​ចំណុច​ខាងលើ​រួចរាល់​សូម​ចូលទៅ​កាន់​ផេ​ក Settings វិញ រួច​ចុច​លើ Security បន្ទាប់មក​ចូល Login Approvals និង​ធ្វើការ​បញ្ជាក់​លេខ​សម្ងាត់​ពីរ​ដំណាក់កាល​ទៀត​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ pcworld

អ្នកនឹងចូលចិត្ត

មតិយោបល់