adverise with khmeread Ea41f478 4d87 4a0f a0b8 f86ad930adda

ក្រុមចោរ​ប្រដាប់អាវុធ​២​នាក់​ប្លន់​យក​ម៉ូតូ​ឌូ​ក​ពី​យុវជន​ម្នាក់​បានសម្រេច​

      ភ្នំពេញ ៖ យុវជន​ម្នាក់​មកពី​លេង​ផ្ទះ​ឪ​ពុក​ម្តាយ​នៅ​ស្រុក​ខ្សាច់កណ្តាល ក៏​ត្រូវបាន​ក្រុមចោរ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​បានសម្រេច កាលពី​វេលា​ម៉ោង​៨ ​និង​៥៥​នាទី​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​ទី​៧ ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។​

      តាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ឌូ​ក ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ 1FB-4142 មកពី​លេង​ផ្ទះ​ឪពុក​ម្តាយ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បំណង​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ​ម្តុំ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

      ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មក​កៀរ​ឱ្យ​ឈប់ ហើយ​ដក​កាំភ្លើង​ចេញពី​កាបូបស្ពាយ​បាញ់​មកលើ​រូបគាត់ ដោយ​ភ័យ​ខ្លាំងពេក​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ហើយ​ជនសង្ស័យ​ក៏​លើ​យក​ម៉ូតូ​ទៅ​បាត់​តែម្តង​។​

      ក្រោយមក​ជន​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​បាន​ទៅដល់​កន្លែងកើតហេតុ និង​សួរនាំ​ពី​ភិនភាគ​ជនសង្ស័យ និង​នាំ​ជន​រង​ឋ​ក្រោះ​មក​ដាក់​ពាក្យបណ្តឹង និង​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​គួរឱ្យ​សង្ស័យ​នៅ​ម្តុំ​វត្ត​គៀន​ឃ្លាំង មក​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់