adverise with khmeread 2a20dd0d 4bdc 40b3 8ec3 7f5aaad7fbcb

ចោរ​២​នាក់ ឆក់​កាបូប​ស្ត្រី​ជនជាតិ​បរទេស​ជាប់​ខ្នោះ​

     ក្រចេះ ៖ ជនសង្ស័យ​ជា​ដៃដល់​ក្នុង​អំពើ​ឆក់​កាបូប​ចំនួន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នារី​បរទេស​ម្នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ក្រចេះ​តាម​ស្ទាក់​ចាប់បាន​ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​៧ ឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ក្រចេះ ខេត្តក្រចេះ។​

     លោក​វរសេនីយ៍ទោ នេ​ត លីន អធិការ​ប៉ូលិស​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ​ផាន់ ម៉ា​ណែ​ត អាយុ​៣០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ នាម ដា​វីន អាយុ​២៦​ឆ្នាំ​។​

     លោក​ថា វត្ថុតាង​ជា​សម្ភារៈ​មួយចំនួន ដែល​ពួក​ជន​ទាំងពីរ បានធ្វើ​សកម្មភាព​ឆក់​បាន​ពី​កាបូប របស់​នារី​បរទេស ត្រូវបាន​ប៉ូលិស​ប្រគល់​ទៅ​ឲ្យ​នារី​បរទេស​ដែល​រងគ្រោះ​អស់​ទៅហើយ​ដែរ​។​

     នៅពេលនេះ​ជន​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​និង​សាកសួរ​នៅ​អធិការ​ប៉ូលិស​ក្រុង​ក្រចេះ ដើម្បី​មាន​ចំណាត់​ការបន្ត​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់