adverise with khmeread Mafi

ក្រុម Mafia ជនជាតិចិន ៨នាក់ត្រូវតុលាការសម្រេចឃុំខ្លួន

      ភ្នំពេញ ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២១ធ្នូឆ្នាំ២០១៥បានធ្វើការចោទប្រកាន់ជនជាតិចិនចំនួន៨នាក់ក្រោមបទឃុំឃាំង និងបង្ខាំងមនុស្ស រួមមានអ្នកសមគំនិតដោយខុសច្បាប់ និងបានបញ្ជួនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
     មន្ត្រីតុលាការបានឲ្យដឹងថា ជនជាតិចិន៨នាក់នោះមាន៦នាក់ត្រូវបានសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៤. ១៥. ១៦ធ្នូ ២០១៥ នៅខណ្ឌមានជ័យ និងខណ្ឌទួលគោកត្រូវបានឃុំខ្លួនជាក់ស្តែង ។ចំណែក២នាក់កំពុងគេចខ្លួន ត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន។
   ពួកក្រុមMafiaចិនទាំង៨នាក់នោះ ១-ឈ្មោះសៀវ ហ្វី ភេទប្រុស អាយុ ៣៥ឆ្នាំ ២-ឈ្មោះស៊ី អូថុង ភេទប្រុ អាយុ៤៦ឆ្នាំ ៣-ឈ្មោះលី ស៊ីហួរ ភេទ ប្រុស អាយុ៥៩ឆ្នាំ ៤-ឈ្មោះស៊ី ឈីង ភេទប្រុស អាយុ៤១ឆ្នាំ ៥ -ឈ្មោះវ៉ា ជី ភេទប្រុស អាយុ  ៣៥ឆ្នាំ ៦-ឈ្មោះចាំង សុងឈីង ភេទប្រុស អាយុ៣៥ឆ្នាំ (៦នាក់នេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជួនទៅទៅសាលាដំបូង។
    ចំំណែកជនជាប់ចោទទី៧-ឈ្មោះលីវ សាមិន និង៨-ឈ្មោះជូ ពី ឡុង ដែលកំពុងគេចខ្លួនក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនផងដែរ។
    គួរបញ្ជាក់ថា យោងតាមរបាយការណ៍កងរាជអាវុធហត្ថជនត្រូវចោទទាំង៨នាក់ បានប្រព្រឹត្តបទល្មើសចាប់ឃុំឃាំង និងបង្ខាំងមនុស្សនៅចំណុចផ្ទះជួលលេខ៤២  ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១០ សីហាឆ្នាំ២០១៥ និងនៅផ្ទះលេខ១២EH ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញពី ថ្ងៃទី១១ធ្នូ ២០១៥ ដែលបទល្មើសននេះមានចែងក្នុងបញ្ញតិឲ្យផ្តន្ទាទោស តាមមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ ។
    ការឃាត់ខ្លួនជនជាតិចិន៦នាក់នោះកងរាជអាវុធហត្ថបានធ្វើឡើង តាមពាក្យ
បណ្តឹងរបស់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ដែលបានរត់គេចផុតពីការចាប់ឃុំ  ឃាំង និងបង្ខាំងទុកក្នុងបំណងគំរាម និងជំរិតទារប្រាក់ ។
    កិច្ចប្រតិបត្តិការនោះក៏មានការសម្របសម្រួលពីស្ថាបន័អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
   ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ហើយក៏បានស្នើសុំដីកាស្វែងរកចាប់ខ្លួនបក្ខពួក ២នាក់ទៀតដែលកំពុងគេខ្លួននោះ ៕

adverise with khmeread

មតិយោបល់