adverise with khmeread Cf42000c 822f 4365 8e68 89d34820c8c4

យុវជន​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​នៅ​ក្រុង​សេរី​សោ​ភណ្ឌ​(​មាន​វីដេអូ​)

     បន្ទាយមានជ័យ ៖ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅក្រោម​ស្ពាន​ទឹកថ្លា​ផ្នែក​ខាងកើត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​គ្រេ​ទះ​ឃើញ​នា​វេលា​ម៉ោង​ប្រហែល​៦ ​និង​៣០​នាទី​យប់​ថ្ងៃទី​០៨​ ខែឧសភា ឆ្នាំ​២០១៦​នេះ។​

     ប៉ូលិស​និយាយថា សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស​ អាយុ​ប្រហែល​១៧​ឆ្នាំ ​កម្ពស់​ប្រហែល​១.៦៥​សម​ ដេកស្លាប់​ផ្អៀងខ្លួន​ពាក់អាវ​យឺត​ដៃ​វែង​ខាងមុខ​ស​ឆ្នូត​ខ្មៅ​ខាង​ខ្នង​ពណ៌​ផ្ទៃមេឃ​ចាស់​ស្លៀកខោ​ពណ៌​ខ្មៅ​។​ ត្រូវ​ជនដៃដល់​កាប់​ដាច់​ក​ពីក្រោយ​ស្ទើរ​ដាច់​។​

     បន្ទាប់មក​កម្លាំង​ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច័យ និងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ព្រមទាំង​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់