adverise with khmeread 1

​កីឡាករ​មួយរូប​ទៀត​បានទទួល​មរណៈភាព​ដោយសារ​បញ្ហា​បេះដូង​

    ​តារាបាល់ទាត់​ម្នាក់​ដែល​ប្រកប​អាជីព​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​រាយការណ៍​ថា បានទទួល​មរណៈភាព​ដោយសារ​បញ្ហា​បេះដូង​។​

​    ​តាម​ប្រភព​របស់​ប្រេ​ស៊ី​ល​បានឱ្យដឹងថា កីឡាករ Bernardo Ribeiro វ័យ ២៦ ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​អំឡុង​ការប្រកួត​មិត្តភាព​ឱ្យ​ក្រុម Friburguense របស់​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃទី ០៧ ខែឧសភា​នេះ​។​

​    ​ប្រភព​បាន​បន្តថា Ribeiro ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្បែរ​កន្លែង​ប្រកួត ជា​កន្លែង​ដែល​គាត់​បាន​លាចាក​លោក​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី មូលហេតុ​នៃ​ការស្លាប់​នេះ​មិនទាន់មាន​ប្រភព​ច្បាស់លាស់​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់