adverise with khmeread 1

​ប្រធាន​ក្រុម Man City នឹង​អវត្តមាន​ចំនួន ៤ ខែ​ដោយសារ​រហែក​សាច់ដុំ​ភ្លៅ​

​    ​ប្រធាន​ក្រុម​ក្រុមបាល់ទាត់ Manchester City កីឡាករ Vincent Kompany នឹង​ខកខាន​ការចាប់ផ្តើម​យុគ​ថ្មី​របស់លោក Pep Guardiola ដោយ​បញ្ហា​របួស​ភ្លៅ​ហើយ​គាត់​នឹង​នៅក្រៅ​ទីលាន​រហូតដល់​ទៅ ៤ ខែ​ចាប់ពីពេលនេះ​ទៅ​។​

​    ​Kompany បានទទួល​រងរបួស​ជា​លើក​ទី ១៥ នៅក្នុង​អាជីព​របស់ខ្លួន​ជាមួយ Man City កាលពី​ជំនួប​ជាមួយ Real Madrid ក្នុង​ក្របខ័ណ្ឌ Champions League ជើង​ទី ២​។​

​    ​ខ្សែការពារ​អន្តរជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម Facebook ថា គាត់​នឹង​ខកខាន​ព្រឹត្តិការណ​យ៉ូ​រ៉ូ ២០១៦ បន្ទាប់ពី​បានធ្វើ​តេស្ត​រកឃើញថា ភ្លៅ​របស់គាត់​បាន​រហែ​ក​សាច់ដុំ​នៅ​ខាងក្នុង​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់