adverise with khmeread 5bcd67dc 6e45 4ca8 9731 3785742a820a %281%29

ប្រទះឃើញ​សព​មនុស្ស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​នៅ​ផ្លូវ​៦០​ម៉ែត្រ​

    ភ្នំពេញ ៖ មាន​ករណី ប្រទះឃើញ​សាកសព​ហើមរលួយ​ឆេះ​នៅសល់តែ​ឆ្អឹង​កាលពី​ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី នៅ​ចំណុច​ព្រៃ​ក្រាស់ វាល​បឹង​ខាងលិច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​សាកសព​មនុស្ស​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ដោយ​សព​មាន​ភាព​ហើមរលួយ​ឆេះ​នៅសល់តែ​ឆ្អឹង អាច​ត្រូវ​អ្នក​មករក​ត្រី​នៅ​ស្រះ​ក្បែរ​កន្លែងកើតហេតុ​ដុត​ព្រៃ​បណ្តាល​ឲ្យ​ឆេះ ។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ និង គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​ចុះមក​ត្រួតពិនិត្យ​សាកសព​រួច​បញ្ជាក់ថា សាកសព​ជនរងគ្រោះ ឃើញ​ឆេះ​ឆ្អឹង​មួយចំនួន , សាច់​មួយចំនួន និងហើម​ស្អុយ មិនអាច​សន្និដ្ឋានបាន​ថា​ស្លាប់​ដោយសារ​ករណី​អ្វី​ឡើយ ហើយ​ចំពោះ​សាកសព​ត្រូវបាន​សមត្ថកិច្ច​យើង​យកមក​បូជា​នៅ​វត្ត​ចាក់អង្រែ​ក្រោម។ យ៉ាងណាក៏ដោយ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្តទៀត៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់