adverise with khmeread 1

Real Madrid និង Barcelona នៅតែ​បន្ត​ប្រជែង​ពាន​ស្របពេល Atletico អស់ខ្យល់​ត្រឹម​សប្តាហ៍​ទី ៣៧

​    ​ការប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ La Liga បាន​ឈាន​មកដល់​សប្តាហ៍​ទី ៣៧ ដោយ​យើង​ឃើញថា ក្រុម​ប្រជែង​ជើងឯក​ទាំងបី​គឺ Barcelona និង Real Madrid សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ដូចគ្នា ប៉ុន្តែ Atletico Madrid បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​បាត​តារាង Levente ដោយ​លទ្ធផល ២-១​។​

​    ​ក្រុម Barcelona កាលពី​ម្សិលមិញ​នេះ ធ្វើបាន​យ៉ាង​ល្អ​នៅ​ទឹកដី Camp Nou ដោយបាន​បំបាក់​ក្រុម​ស្ថិតនៅ​ទីក្រុង​ជាមួយគ្នា Espanyol ដោយ​លទ្ធផល ៥-០​។ Messi ជា​អ្នក​ស៊ុត​បើកឆាក​ឱ្យ​ក្រុម​អ្នកមាន​បុណ្យ ស្របពេល Luiz Suarez ធ្វើបាន​ពី​គ្រាប់​ក្នុង​នាទី​ទី ៥២ និង ៦១​។ ដល់​នាទី​ទី ៧៤ Rafinha បាន​បន្ថែម​មួយគ្រា​ប់​ទៀត​មុននឹង​កីឡាករ Neymar ជា​អ្នក​ស៊ុត​បិទ​ឆាក​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី នៅឯ​ទីក្រុង​ម៉ា​ឌ្រី​ដ​វិញ ក្រុម Real Madrid ក៏​ធ្វើ​បានល្អ​គួរសម​ផងដែរ ខណៈ​ពួកគេ​បាន​បំបាក់ Valencia ដោយ​លទ្ធផល ៣-២​។ Ronaldo មិនទាន់​បោះបង់ចោល​ក្តីសង្ឃឹម​ប្រជែង​ស្បែកជើង​មាស​នៅឡើយ ដោយ​រកបាន​ពី​គ្រាប់​ម្នាក់ឯង​កាលពី​ម្សិលមិញ នោះ​ធ្វើឱ្យ​រូបគេ​រកបាន ៣៣ គ្រាប់​ខណៈ Suarez របស់ Barcelona ស៊ុត​បាន ៣៧ គ្រាប់​។ Benzema ក៏​ស៊ុត​បាន​មួយ​ដែរ​កាលពី​ប្រកួត​ម្សិលមិញ​។ ប៉ុន្តែ​ពួកគេ​ប៊ិះ​តែ​នឹង​បោះបង់​ឱកាស​ប្រជែង​ពាន បន្ទាប់ពី Valencia តាម​បាន​ពីរ​គ្រាប់​ក្នុង​តង់​ទី​ពីរ​។​

​    ​ទោះជា​ដំណឹង​ល្អ​កើតឡើង​នៅ​ទឹកដី​របស់ Barcelona និង Real Madrid ប៉ុន្តែ Atletico Madrid បាន​បោះបង់ចោល​ឱកាស​ប្រជែង​ពាន ៩៩% ទៅហើយ​ក្រោយ​ចាញ់ Levente ៣-២​។ Torres ជា​អ្នក​ស៊ុត​បើកឆាក​ឱ្យ Atletico Madrid នៅ​នាទី​ទី ២ ប៉ុន្តែ​នៅ​នាទី​ទី ៣០ និង ៩០ ក្រុម​ម្ចាស់ផ្ទះ​បាន​វាយលុក​នឹង​យកឈ្នះ​ការប្រកួត​តែម្តង​។​

​    ​បច្ចុប្បន្ន គេ​មិនទាន់​រកឃើញ​ម្ចាស់​ជើងឯក La Liga នៅឡើយ​ទេ ព្រោះ Barcelona មាន ៨៨ ពិន្ទុ​និង Real Madrid មាន ៨៧ ពិន្ទុ​។ រីឯ Atletico វិញ​មាន ៨៥ ពិន្ទុ ដែល​ក្តីសង្ឃឹម​ចុងក្រោយ​ដែល​ពួកគេ​មាន​នោះ​គឺ បញ្ចប់​នៅ​ពីលើ Real Madrid ប៉ុន្តែ​វា​ហាក់ដូច​ជាមាន​ភាគរយ​តិចតួច​ណាស់​ដែល​ពួកគេ​អាចធ្វើ​បាន​។ រីឯ​ក្រុម​ដែល​ត្រូវ​ធ្លាក់​ចេញពី​ក្រុម​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ​មួយ​នេះ​ទើបតែ​រកឃើញ Levente ប៉ុណ្ណោះ ខណៈ​ក្រុម​នៅ​ចំណាត់​ទី ១៩ និង ២០ ក្រុម Gijon និង Rayo ត្រូវការ​ជ័យជម្នះ​ដូចគ្នា​នៅ​សប្តាហ៍​ផ្តាច់ព្រ័ត្រ​ដើម្បី​បន្តជីវិត ប៉ុន្តែ​ប្រសិនបើ Getafe ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១៧ ឈ្នះ​នៅ​សប្តាហ៍​ទី ៣៨ ដែរ នោះ​ក្រុម​ទាំងពីរ​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​៕

 

adverise with khmeread

មតិយោបល់