adverise with khmeread 1

​ប្រិយមិត្ត Spurs ខ្លាច Arsenal មកឈរ​នៅ​លេខ ២ បន្ទាប់ពី Southampton បំបាក់​ពួកគេ​ដល់ផ្ទះ​

​    ​រដូវ​កាល​របស់ Tottenham កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​បន្ទាប់ពី​ពួកគេ​បានបង្ហាញ​ទម្រង់​លេង​មិនសូវ​បានល្អ​ក្នុង​ខែ​នេះ​។​

​    ​លទ្ធផល​ស្មើ​ជាមួយ​ក្រុម West Brom និង Chelsea បានធ្វើឱ្យ​ឱកាស​ប្រជែង​ពាន Premier League របស់​ពួកគេ​បាត់បង់​ទាំងស្រុង ខណៈ Leicester ជា​ម្ចាស់​ជើងឯក​ពិតប្រាកដ​។​

​    ​ប៉ុន្តែ​បរាជ័យ​កាលពី​ម្សិលមិញ​ក្រោម​ថ្វី​ជើង Southampton បានធ្វើឱ្យ​ក្រុម​មាន់​ខ្នាយ​មាស​កាន់តែ​យ៉ាប់​ថែមទៀត ព្រោះថា Arsenal ធ្វើបាន​លទ្ធផល​វិជ្ជមាន ២-២ ជាមួយ Man City កាលពី​ម្សិលមិញ ហើយ​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំងពីរ​គឺ​ខុសគ្នា​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​។​

​    ​លទ្ធផល​នេះ​បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ Spurs គិតថា គូប្រជែង​ស្លាប់​រស់​របស់ខ្លួន នឹង​បញ្ចប់​នៅលើ​ពីលើ​ខ្លួន​ម្តងទៀត​៕

 

adverise with khmeread

មតិយោបល់