adverise with khmeread 14

ឆ្នាំ ២០១៨ យើងនឹងឃើញយន្តហោះអគ្គីសនីឯកជនអាចហោះហើរនិងចុះចតជាលក្ខណៈបញ្ឈរត្រង់

    យោងតាមប្រភពវេបសាយដេលីមែលបានឱ្យដឹងថា ​ការហោះហើរ​យន្តហោះ​ឯកជន​អាច​នឹង​ផ្លាស់ប្តូរ​ជា​រៀងរហូត ខណៈដែល​យន្តហោះ​អគ្គីសនី​ដំបូងបង្អស់​របស់​ពិភពលោក​ដែល​អាច​ហោះ​និង​ចុះចត​ជា​លក្ខណៈ​បញ្ឈរ​ត្រង់​គ្រោង​នឹងដាក់​លក់​លើ​ទីផ្សារ​។ 

​    ​យន្តហោះ​រាង​ដូច​ស៊ុត ដែល​គេ​ហៅថា Lilium នេះ​ត្រូវបាន​សាទរ​ដោយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ដែល​គូសបញ្ជាក់​ពី​អត្ថប្រយោជន៍​របស់​យន្ត​ហោះ​នេះ​ក៏ដូចជា​គុណសម្បត្តិ​ក្នុងការ​ចុះចត ដែល​មិនចាំបាច់​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​។ 

​    ​យន្តហោះ​នេះ​អាច​ហោះហើរ​និង​ចុះចត​ក្នុង​លក្ខណៈ​បញ្ឈរ​ត្រង់ មានន័យថា​វា​អាច​ប្រើប្រាស់​ត្រឹម​ប្រឡោះ​ចុះចត​រាង​អក្សរ H ប៉ុណ្ណោះ​។ យន្តហោះ​អគ្គីសនី​ដែល​រចនា​ម៉ូត​ឡើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​នេះ​មាន​ល្បឿន​ផុត​លេខ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ហោះហើរ​បាន​ចម្ងាយ ៤៨០ គីឡូម៉ែត្រ​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ដោយ ESA សហ​ម្ចាស់​យន្តហោះ Lilium លោក ដា​នី​ញែ​ល វី​ហ្គែ​ន (Daniel Wiegand) បាន​និយាយថា "​គោលដៅ​របស់​យើង​គឺ​អភិវឌ្ឍ​យន្តហោះ​មួយ​ប្រភេទ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ យើង​នឹង​ផលិត​យន្តហោះ​មួយ​ដែល​អាច​ហោះហើរ​និង​ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​មិនចាំបាច់​ត្រូវការ​ហេ​ត​ដ្ឋា​រចនាសម្ព័ន្ធ​ដូច​ព្រលានយន្តហោះ​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ និង​មានតម្លៃ​ថ្លៃ​នោះទេ​។ ដើម្បី​កាត់បន្ថយ​សំឡេង និង​ការបំពុល​បរិស្ថាន យើង​នឹង​ប្រើ​ម៉ាស៊ីន​អគ្គីសនី​ដូច្នេះ​វា​ក៏​អាច​ប្រើ​នៅ​កៀក​តំបន់​ទីក្រុង​បានដែរ​"​។ 

​    ​យន្តហោះ​អគ្គីសនី​នេះ​គ្រោង​ដាក់លក់​ក្នុង​ឆ្នាំ ២០១៨ តែ​ទោះយ៉ាងណា បច្ចុប្បន្ននេះ​គេ​មិនទាន់​ដឹងថា​តើ​វា​មានតម្លៃ​ពិតប្រាកដ​ប៉ុន្មាន​នោះទេ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់