adverise with khmeread Bananas 6

ម្ហូបអាហារ​ទាំងនេះ​មិនគួរ​ទុក​ក្នុង​ទូទឹកកក​ទេ​

​    ​អាហារ​ដែល​ទិញ​ពី​ផ្សារ​ភ្លាម​ត្រូវ​មនុស្ស​ទូទៅ​យល់ឃើញថា​ទាល់តែ​ដាក់​ក្នុង​ទូទឹកកក​ទើប​រក្សា​គុណភាព​បាន​។ 

​    ​ប៉ុន្ដែ​ម្ហូបអាហារ​ខ្លះ​នឹង​បាត់បង់​គុណភាព រសជាតិ និង​សាច់ ឬ ប្រែសម្បុរ​ទៅជា​ខ្មៅ បើសិនជា​អាហារ​ទាំងនោះ​រក្សាទុក​ក្នុង​ទូទឹកកក​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​មិនគួរ​ទុក​ក្នុង​ទូទឹកកក​ទេ​។​

​    ​១. ប៉េងប៉ោះ​
​    ​ការដាក់​ប៉េងប៉ោះ​ក្នុង​ទូរ​ទឹកកក​នឹង​បង្អាក់​ពួកវា​ពី​ការ​ទុំ និង​សម្លាប់​រសជាតិ​។ សាច់​ប៉េងប៉ោះ​និង​ពណ៌​របស់​វា​នឹងរង​ផលប៉ះពាល់​ដោយសារ​សីតុណ្ហភាព​ត្រជាក់ ហើយ​ប៉េងប៉ោះ​ដែល​ស្ថិតក្រោម​សីតុណ្ហភាព ៥ អង្សា​អាច​នឹងមាន​សភាព​ទន់​និង​មាន​រន្ធ​ល្អិតៗ​នៅ​ផ្ទៃ​ខាងលើ​។​

​    ​២. ដំឡូងបារាំង​
​    ​ដំឡូងបារាំង​ត្រូវ​ទុក​វា​នៅ​កន្លែង​ត្រជាក់​ហើយ​ស្ងួត ទាំង​នៅក្នុង​ក្រដាស​វេច​ខ្ចប់ ឬក៏​កន្ត្រក ដើម្បី​រក្សា​ពួកវា​ឱ្យនៅ​ស្ងួត ប៉ុន្ដែ​មិនមែន​នៅក្នុង​ទូទឹកកក​ទេ​។​

​    ​ការ​ទុក​វា​នៅក្នុង​ទូទឹកកក​អាច​ផ្លាស់ប្ដូរ​ជាតិ​ម្សៅ​របស់​ដំឡូង​ទៅជា​ស្ករ ដែល​ប៉ះពាល់​ដល់​សាច់​ដំឡូង​និង​ធ្វើឱ្យ​ខូច​សម្បូរ​និង​បាត់​រសជាតិ​ផ្អែម​ពេល​ចម្អិន​។​

​    ​៣. ខ្ទឹមបារាំង​
​    ​បើសិនជា​ខ្ទឹមបារាំង​អត់​ទាន់​ចិត​សំបក បន្ទាប់មក​ពួកវា​ត្រូវការ​កន្លែង​ទុក​ត្រជាក់​ស្ងួត​ជាមួយនឹង​ខ្យល់​គ្រប់គ្រាន់ ប៉ុន្ដែ​មិនមែន​ក្នុង​ទូទឹកកក​ទេ​។​

​    ​ខ្ទឹមបារាំង​អាច​ទុក​ក្នុង​ទូទឹកកក​បាន បើសិន​ពួកវា​ត្រូវបាន​ចិត​សំបក ឬក៏ កាត់​ជា​ពីរ ដើម្បី​រក្សា​គុណភាព​វា​រហូតដល់​ទៅ​ប្រាំពីរ​ថ្ងៃ​។​

​    ​៤. នំ​បុ័ង​
​    ​ទូទឹកកក​ពិតជា​អាក្រក់​បំផុត​សម្រាប់​នំ​បុ័ង​។ ការដាក់​នំ​បុ័ង​ក្នុង​ទូទឹកកក​មិនបាន​រក្សា​គុណភាព​នោះទេ ផ្ទុយទៅវិញ​វា​ជួយ​ព​ន្លឿ​ន​អាយុកាល​របស់​នំប៉័ង​ឱ្យ​ឆាប់​ខូច​ទៅវិញ​ទេ​។​

​    ​ការដាក់​នំ​បុ័ង​ក្នុង​ទូរ​ទឹកកក​ធ្វើឱ្យ​ជាតិ​ម្សៅ​ទៅជា​ទឹកកក​និង​ចាស់​។ សីតុណ្ហភាព​ត្រជាក់​បែប​នោះ​នឹង​ធ្វើឱ្យ​នំ​បុ័ង​រឹង​និង​ចាស់​ខូចគុណភាព​លែង​អាច​យកមក​ទទួលទាន​បាន​ហើយ​។​

​    ​៥. ចេក​
​    ​ការ​ទុក​ចេកទុំ​ក្នុង​ទូទឹកកក​នឹង​ជួយ​ពួកវា​ឱ្យនៅ​ទុំ​បាន​ក្នុងពេល​ពីរ​បី​ថ្ងៃ ប៉ុន្ដែ​បើសិនជា​អ្នក​ទុក​ចេក​ខ្ចី​ទាំង​សំបក​ពណ៌​ខៀវ​និង​រឹង ពួកវា​នឹងមិន​ទុំ​ជាដាច់ខាត បើទោះជា​អ្នក​ដក​វា​ចេញពី​ទូទឹកកក​ក៏ដោយ ហើយ​បន្ទាប់មក​សំបកចេក​នឹង​ប្រែ​ទៅជា​ពណ៌​ខ្មៅ​។​

​    ​៦. ខ្ទឹម​
​    ​ការ​ទុក​ខ្ទឹម​ក្នុង​ទូទឹកកក ឬក៏​ថង់​ប្លា​ស្ទិ​ច​អាចធ្វើឱ្យ​វា​ទៅជា​ផ្សិត​។ វិធី​ដ៏​ល្អ​សម្រាប់​ទុក​ខ្ទឹម​ឱ្យ​ស្រ​ស់គឺ​ទុក​ក្នុង​បន្ទប់​ដែលមាន​បរិយាកាស​ស្ងួត និង​ងងឹត ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ជាមួយនឹង​ពន្លឺ​តិចតួច ហើយ​ចៀសវាង​ពី​ពន្លឺ​អំពូល​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់