adverise with khmeread Yeonmipark

Yeonmi Park ជន​រត់ចោល​កូរ៉េខាងជើង​រិះគន់​ពួក​បស្ចិមប្រទេស​ធ្ងន់ៗ​ទាក់ទិន​នឹង​គីម ជុង​អ៊ុន​

​    ​សកម្មជន​សិទ្ធិមនុស្ស​កូរ៉េខាងជើង​មួយរូប​បាន​រិះគន់​ខ្លាំងៗ​ដាក់​ពួក​បស្ចិមប្រទេស​ចំពោះ​ការ​ចំអក​លេងសើច​ឱ្យ​គីម ជុង​អ៊ុន ជំនួស​ឱ្យ​ការចាត់ទុក​មេដឹកនាំ​រូបនេះ​ជា "​ឃាតករ​"​។ 

​    ​នាង Yeonmi Park អាយុ ២២ ឆ្នាំ​បាន​រត់គេចខ្លួន​ពី​របប​ផ្តាច់ការ​ជាមួយ​គ្រួសារ​នៅពេល​នាង​មាន​អាយុ ១៣ ឆ្នាំ ហើយ​ឥឡូវ​នាង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការបំពាន​សិទ្ធិមនុស្ស​ដែល​កំពុង​កើតឡើង​ក្រោម​របប​ផ្តាច់ការ​របស់​គីម ជុង​អ៊ុន​។ 

​    ​ថ្លែង​អំឡុង​កិច្ចប្រជុំ​កំពូល 2015 One Young World Summit ក្នុង​ទីក្រុង​បាងកក​នាពេល​កន្លងទៅ​នេះ ជន​រត់គេចខ្លួន​ពី​កូរ៉េខាងជើង​រូបនេះ​បាន​និយាយថា បន្ទាប់ពី​រត់គេចខ្លួន នាង​មិន​យល់​ទាល់តែសោះ​ថា​ហេតុអ្វី​បានជា​លោកខាងលិច​យក​គីម ជុង​អ៊ុន​មក​ធ្វើជា​រឿង​លេងសើច​ដូច្នេះ​។ 

​    ​នាង​បាន​និយាយថា "​ម៉ូត​សក់​របស់គាត់​ពិតជា​គួរឱ្យ​ចង់​សើច​។ គាត់​ធាត់​។ គាត់​មាន​រូបរាង​ដូច​តួ​តុក្កតា ហើយ​គាត់​ប្រហែលជា​ចង់​សម្លាប់​ខ្ញុំ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​សេរីភាព ដូច្នេះ​ខ្ញុំ​អាច​និយាយ​អ្វីៗ​ដែល​ខ្ញុំ​ចង់​"​។ 

​    ​"​ប៉ុន្តែ​គីម ជុង​អ៊ុន​មិនមែនជា​រឿង​គួរឱ្យ​ចង់​សើច​សម្រាប់​ខ្ញុំ​ទេ​។ គាត់​គឺជា​ព្រះ​ដែល​ខ្ញុំ​ត្រូវ​ថ្វាយបង្គំ​រាល់ថ្ងៃ​។ គាត់​ជា​ឃាតករ​។ ការ​លេច​សើច​ដាក់​ជន​ផ្តាច់​ការមិន​ទទួលយក​បានទេ​។ ហេតុអ្វី​វា​បែរជា​ក្លាយទៅជា​រឿង​លេងសើច​?"​។ 

​    ​នាង Park បាន​ប្រាប់​ទស្សនិកជន​អំពី​រឿងរ៉ាវ​ក្រោយពេល​គេចខ្លួន​ទៅ​ចិន​ថា នាង​ត្រូវបាន​លក់​ក្នុងតម្លៃ ២០៥ ដុល្លារ​សម្រាប់​ធ្វើជា​កូនក្រមុំ​គេ ហើយ​ម្តាយ​លក់​ក្នុងតម្លៃ ៦៥ ដុល្លារ មិន​ស្មើ iPhone មួយគ្រឿង​ផង​។ 

​    ​នៅ​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំមុន​នៅ​ទីក្រុង​ឌុយ​ប្លាំ​ង (Dublin) នៃ​សាធារណរដ្ឋ​អៀរ​ឡង់ Yeonmi Park បាន​រំលឹក​អំពី​ជីវិត​របស់​នាង​ក្នុង​កូរ៉េខាងជើង ដោយ​និយាយថា នាង​ធំ​ដឹងក្តី​មក​ជឿជាក់ថា គីម ជុង​អ៊ុន​អាច​មើល​ដឹង​ពី​ចិត្ត​របស់​នាង​។ 

​    ​ក្នុង​សន្ទរកថា​ដ៏​ក្តុកក្តួល​មួយ នាង​បាន​រ៉ាយរ៉ាប់​លម្អិត​អំពី​ការ​បញ្ចុះសព​ឪពុក​របស់​នាង ដែល​ត្រូវ​ដាក់គុក​នៅ​ជំរំ​ធ្វើ​ពលកម្ម​របស់​កូរ៉េខាងជើង​ដោយសារតែ "​បើក​ការរកស៊ី​ខុសច្បាប់​"​។ នាង​ក៏បាន​ប្រាប់​ទស្សនិកជន​ផងដែរ​ថា នាង​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​ជនពាល​ចាប់រំលោភ​ម្តាយ​របស់​នាង បន្ទាប់ពី​រត់គេច​ទៅ​ចិន​។ 

​    ​Park បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងត្បូង​ជាមួយ​ម្តាយ និង​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ Dongguk University ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ឥឡូវ​នាង​រស់នៅក្នុង​ទីក្រុង​ញូវយ៉ក​។ 

​    ​ឃ្លី​ប​សន្ទរកថា​របស់​នាង​បាន​ល្បី​ពេញ​អន​ឡាញ​។ ហើយ​បន្ទាប់ពី​ឃ្លី​ប​នេះ​បង្ហោះ​បាន​ពីរ​ម៉ោង មាន​គេ​ចុច​មើល​រហូតដល់​ទៅ ២ លាន​ដង​។ ឆ្នាំនេះ នាង​បាន​បញ្ចេញ​វីដេអូ​ស្តីពី​បទពិសោធន៍​ជីវិត​របស់​នាង ដែលមាន​ចំណងជើង​ថា "In Order to Live"៕  

ប្រភព៖ Independent

adverise with khmeread

មតិយោបល់