adverise with khmeread 3006bf47 71a7 4409 af1f 79aa56d229e2

បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​ធុន​ធំ​បុក​ស្លាប់​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ដើរ​កាន់​ឈើច្រត់​សម្រាប់​អ្នក​ពិការ​ជើងបាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធុន​ធំ​ប្រភេទ​ស្ទូច​បុក​រួច​កិន​ពីលើ កាលពី​វេលា​ម៉ោង​៥​ និង​១០​ព្រឹក​ថ្ងៃទី​៩ ​ខែឧសភា​ ឆ្នាំ​២០១៦ ​នៅមុខ​សណ្ឋាគារ​រី​វើ​ផា​ឡេស ​ផ្លូវជាតិ​លេខ​៥ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

      បុរស​ដែល​ស្លាប់​នោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​បើតាម​សាក្សី​ដែល ធ្លាប់​ស្គាល់​គាត់​គឺជា​ជនអនាថា​ហើយ​តែងតែ​ដើរ​កាន់​ឈើច្រត់​២​សម្រាប់​អនក​ពិការ​ជើង។ រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​ពី​កន្លែងកើតហេតុ។ 

      តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង។ លុះ​មកដល់​មុខ​សណ្ឋាគារ​រី​វើផា​ឡេស​ ក៏​ឆ្លងផ្លូវ​ហើយ​ជិត​ផុត​ត្រូវ​រថយន្ត​​ស្ទួ​ច​បើក​មកពី​ក្រោយ​បុក​នឹង​កិន​ពីលើ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង ​រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​។​

      បច្ចុប្បន្ន​សព​ត្រូវបាន​គេ​ដឹក​យកទៅ​វត្ត​សំបួរមាស​ដើម្បី​ធ្វើការ​បូជា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់