adverise with khmeread 600ce174 7639 4770 a571 692f21543e4f

ឃាត់ខ្លួន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បរទេស​៣​នាក់ ស្នាក់នៅ​មិន​ស្របច្បាប់​

     ព្រះសីហនុ ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ ខេត្ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន បណ្តោះអាសន្ន​នូវ​ជនបរទេស ចំនួន​៣​នាក់ ពីបទ​ចូលមក​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ទឹក​(​ប្រើ​ទូកក្តោង​មក​តាម​សមុទ្រ​ពី​ប្រទេស​វៀតណាម ខេត្ត​ញ៉ា​ចាង​) ដោយ​គ្មាន​ទិដ្ឋាការ នៅ​ល្ងាច​ថ្ងៃទី ៨ ខែឧសភា វេលា​ម៉ោង​៦​និង​៤០នាទីល្ងាច​។​

     ប៉ូលិស​ន​យាយ​ថា ជនបរទេស​៣​នាក់​នោះ​មាន​អត្តសញ្ញាណ ១- ឈ្មោះ Smolin Mikhail ភេទ​ប្រុស កើត​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៨៧ សញ្ជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ ៧២៦៣៣៦២៣៩ ផុត​សុពលភាព​ថ្ងៃ៤ ខែតុលា ឆ្នាំ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ ខែកុ​ម្ភះ ឆ្នាំ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត , ២- ឈ្មោះ Gudimenko Anastasiia ភេទ​ស្រី កើត​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ សញ្ជាតិ​រុស្សី កាន់​លិខិត ឆ្លងដែន​លេខ ៧២៤៦២៤៥៩៥ ផុត​សុពលភាព​ថ្ងៃ​២៤ ខែឧសភា ឆ្នាំ២០២៣ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​២៩ ខែកុ​ម្ភះ ឆ្នាំ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត និង​៣- ឈ្មោះ Yartsev Vitaliy ភេទ​ប្រុស កើត​ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦២ សញ្ជាតិ​កា​ហ្សា​ក​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ N5571971 ផុត​សុពលភាព​ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៧ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​៧ ខែកុ​ម្ភះ ឆ្នាំ២០១៦ តាម​ច្រក​អន្តរជាតិ​បាវិត។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ជួន ណា​រិន្ទ ស្នងការ​ប៉ូលិ​ស​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា យោងតាម​ការសាកសួរ​បឋម ជន​ទាំង​៣​នាក់​នេះ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ថា ពិតជា​បាន​ចូលមក​ខេត្ត​ព្រះសីហនុ តាំងពី​ថ្ងៃ​៥ ខែឧសភា ឆ្នាំ២០១៦ និង​បាន​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ទិដ្ឋាការ​ពិតប្រាកដ​មែន។​

     លោកស្នងការបន្តថា ក្រោយពី​ស្តាប់​ចម្លើយ​ជាក់លាក់​របស់​ជនបរទេស​៣​នាក់​នោះ សម​ត្ត​កិច្ច​បាន​អនុវត្តតាម​ជំនាញ និតិ​វិធី​ចូល​ច្រក​ណា​តម្រូវ​ឲ្យ​ចេញ​ច្រក​នោះ​វិញ កម្ពុជា​មិន​ទទួលយក​ភ្ញៀវ​ទេសចរណ៍​អត់​ច្បាប់ទម្លាប់​នោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់