adverise with khmeread Bae36dc0 78ee 47d8 9ac5 e45f84fe52b1

ឃាត់​មនុស្ស​៥​នាក់​ពាក់​ព៏​ន្ធ​គ្រឿងញៀន​នៅ​តាកែវ​

     តាកែវ ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​គិរីវង់ បាន​បន្តធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​មុខ​សញ្ញជ​ន​សង្ស័យ​ចំនួន ០៥​នាក់ នៅ​ល្ងាច​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​គិរី​រតនៈ ស្ថិតក្នុង​ភូមិពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។​

     ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន​ ៖ ថ្នាំញៀន ក្រាម​ពណ៌​ស​ចំនួន ១២​កញ្ចប់​តូច និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ០២​ដើម​។​យ៉ាងណាក៏ដោយ​ប៉ូលិស​នៅ​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ។​

     បច្ចុប្បន្ន​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់