adverise with khmeread B957457f fb23 4d1c b275 cc1ec4399f2d

ចាប់ពី​ខេត្ត​ព្រះសីហនុ​បាន​២​នាក់ នាំមក​ភ្នំពេញ​វ៉ៃខ្នោះ​បាន​៣​នាក់​ថែមទៀត​

       ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ធី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែឧសភា បាន​បង្ហាញមុខ​ក្រុមចោរ ឆក់ និង​ប្លន់​ប្រដាប់អាវុធ​ប្រុស​ ស្រី​ចំនួន​៥​នាក់ មុន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។ ដំបូង​ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ប្រគល់​មកឱ្យ​ប៉ូលិស​រាជធានី​ភ្នំពេញ ហើយ​ស្រាវជ្រាវ​ចាប់បាន​៣​នាក់​ថែមទៀត។​

       លោក​វរ​:​សេនីយ៍​ទោ ប៊ុន សត្យា  ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​បានឱ្យដឹងថា កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច កម្លាំង​សម​ត្ត​កិច្ច​ប៉ូល​ស​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ជាតិពុល​ខេត្ត​ព្រះសីហនុ បានធ្វើ​ការឆែកឆេរ និង​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅ​ចំណុច​រង្វង់​មូល​តោ​ពីរ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ លើ​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA COROLA ពណ៌ស ឆ្នាំ​ផលិត២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-2454 បើកបរ​ដោយ​ឈ្មោះ ហង្ស ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រួម​ដំណើរ​ដោយ​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ហៅ តូ​នី ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ នៅពេល​ឆែកឆេរ​ត្រួតពិនិត្យ​ប៉ូលិស​បាន​រកឃើញ​១-​អាវុធ​ម៉ាក ប៉េអាកុល​លេខ AUG ១៩១៩១៣ បាញ់​គ្រាប់ឃ្លី​កង់​ចំនួន១១៨ គ្រាប់​២-​អាវុធ​ខ្លីម៉ាក រ៉ូឡូ​បាញ់ លេខ ០៩Q ០៨១២៧ គ្រាប់​ចំនួន៤៣គ្រាប់ (​គ្រាប់​វ៉ាន់​ដី​ឡុង​) ៣-​អាវុធ​ឆក់ មាន​ក្បាល​ឆក់​ចំនួន០៣ ឌុយ​សាក​ចំនួន០១៤ -​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA COROLA ពណ៌ស ឆ្នាំ​ផលិត២០០៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AJ ២៤៥៤។​

       លោក​បន្តថា នៅពេល​ឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​អាវុធ​ទាំងអស់​ខាងលើ កម្លាំង​របស់​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ជាតិពុល ខេត្ត ព្រះសីហនុ បាន​ចាប់យក​វត្ថុតាង និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បញ្ជូនមក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ បាន​ចម្លើយសារភាព ពី​សកម្មភាព​ឆក់ និង​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ជាច្រើនលើក​។​

       នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ក្រោយពី​បញ្ចប់​ការសាកសួរ​យក​ចម្លើយ​នគរបាល​ខេត្ត ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តិ​តិ​វិធី។​

       លោក ​ប៊ុន សត្យា បន្តទៀតថា យោង​លើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ហង្ស ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ហៅ តូ​នី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បាន​ប្រព្រឹត្ត កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត និង​ដឹកជញ្ជូន​អាវុធ​គ្មាន​ការអនុញ្ញាត (​អាវុធ​ម៉ាក ប៉េអាកុល បាញ់​គ្រាប់ឃ្លី​កង់ និង​អាវុធ​ខ្លីម៉ាក រ៉ូឡូ​បាញ់​គ្រាប់ វ៉ាន់​ដឺ​ឡុង​) កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​រង្វង់​មូល​តោ​ពីរ ស្ថិតនៅ​ភូមិ​៤ សង្កាត់ ៤ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ។​

       ក្រោយពី​ទទួលបាន​ចម្លើយ​គ្រប់គ្រាន់ និង​បានដឹង​បក្សពួក​ចូលរួម​ប៉ូ​លិ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​៣​នាក់​ទៀត​នៅ​រាជធានី ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​។​

     ជនសង្ស័យ​៣​នាក់​ទៀត​រួ​មាន ៖១-​ឈ្មោះ លឹម សុខ​គា ហៅលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ​២-​ឈ្មោះ កែវ ចាន់​ថង ហៅយ៉ា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ​ ​និង​៣ឈ្មោះ ស្ងួន គ​ន្ធី ហៅលី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ​ព្រមទាំង​ចាប់យក​វត្ថុតាង​ពី ឈ្មោះ កែវ ចាន់​ថង ហៅ យ៉ា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រួមមាន គ្រឿងញៀន​ប្រភេទ ក្រាម​ពណ៌ ស (​ម៉ា​ទឹកកក​) ចំនួន​២កញ្ចប់ (​តូចមួយ ធំ​មួយ​)។ ជនសង្ស័យ​៥​នាក់ និង​វត្ថុតាង​ត្រូវបាន​សម​ត្ថកិច្ច កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់