adverise with khmeread 1

​នេះ​បាន​ហៅ​កូន​កតញ្ញូ​! Bosco Wong បង្ហើប​ឱ្យដឹងថា​ប្រាក់ខែ​របស់គាត់​ទាំងអស់​ផ្ទេរ​ចូលទៅ​កាន់​គណនី​របស់​ម្តាយ​

​    ​វា​ប្រហែលជា​មិនអាច​ទៅរួច​ទាំងស្រុង​នោះទេ​សម្រាប់​មនុស្ស​មួយចំនួន ដែល​សម្រេចចិត្ត​បោះបង់​ការគ្រប់គ្រង​ប្រាក់​ផ្ទាល់​ដោយ​ផ្តល់​សិទ្ធិ​ទាំងនោះ​ទៅដល់​អ្នក​ម្តាយ​របស់ខ្លួន​។​

​    ​ប៉ុន្តែ​តារា​ហុងកុង Bosco Wong គឺជា​កំពូល​កូនប្រុស​ដែលមាន​ចិត្ត​កតញ្ញូ​ម្នាក់ ដែល​បានធ្វើ​រឿង​ទាំងនេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Asian E-News Portal បានឱ្យដឹងថា Bosco Wong បានផ្តល់​កិត្តិយស​ផ្តល់​បទសម្ភាសន៍​ទៅដល់​ស្ថានីយ​វិទ្យុ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​ទិវា​អ្នក​ម្តាយ​។​

​    ​ពេលដែល​គេ​បាន​ចោទ​ជា​សំណួរ​អំពី​ការថត​ខ្សែភាពយន្ត​ដែល​កំពុងដំណើរការ​នៅឯ​ចិនដីគោក គាត់​បាន​បញ្ជាក់ថា "​ក្នុងនាម​ជាតា​រា​សម្តែង​ម្នាក់ មាន​ពិធីជប់លៀង​ជាច្រើន​ដែល​ពួកយើង​មិន​អបអរ​វា​ជាមួយនឹង​គ្រួសារ ហើយ​ខ្ញុំ​បាន​និយាយប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ត្រូវតែ​ធ្វើ​ពិធី​អបអរ​នាពេល​ចុងក្រោយ​ណាមួយ​ជាមួយនឹង​ម្តាយ​របស់ខ្ញុំ បន្ទាប់ពី​ឪពុក​របស់ខ្ញុំ​បាន​បាត់​បង់ជីវិត​"​។​

​    ​Bosco បាន​បន្ថែមទៀតថា​គាត់​បាន​ធំធាត់​ក្រោម​ការថែទាំ​ពី​អ្នក​ម្តាយ​របស់លោក ហើយ​គាត់​មាន​ចំណង​ដ៏​ជិតស្និទ្ធ​មួយ​ជា​ម្តាយ​របស់គាត់ "​គាត់​ធ្លា​ប់រង​ឥទ្ធិពល​អំពី​បញ្ហា​មួយចំនួន​ដើម្បី​ក្លាយខ្លួន​ទៅជា​មនុស្ស​ល្អ​ម្នាក់ ហើយ​ការសិក្សា​គឺ​មិន​សំខាន់​នោះឡើយ​។ សេចក្តី​គួរសម​គឺ​សំខាន់បំផុត​"​។​

​    ​គាត់​បាន​បញ្ជាក់ថា​ប្រាក់ខែ​របស់គាត់​ត្រូវបាន​ផ្ទេរ​ចូលទៅ​កាន់​គណនី​ធនាគារ​របស់​ម្តាយ​របស់គាត់​។ ម្តាយ​គាត់​បាន​ប្រើប្រាស់​លុយ​នេះ​ដើម្បី​វិនិយោគ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់