adverise with khmeread Ad 205379355

ក្មេងស្រី​អាយុ ៤​ឆ្នាំ​ម្នា​ក់មាន​ជំងឺ​កម្រ​មួយ​អាច​ស្លាប់ ប្រសិនបើ​នាង​អន់ចិត្ត​

    ​Isabell Tipper មាន​ជ​ងឺ​បេះដូង​ប្រហោង​ដែលមាន​ន័យ​ថាបើ​នាង​អន់ចិត្ត បេះដូង​នាង​នឹងខ្វះ​អ៊ុក​ស៊ី​សែន​។ ជាតិ​ខ្លាញ់​ច្រើន​ហួសប្រមាណ​និង​សាច់ដុំ​នៅ​ជុំវិញ​សរសៃឈាម​សួត​របស់​នាង ដែលជា​មូលហេតុ​បង្កបញ្ហា​នេះ នៅពេល​នាង​មាន​អាយុ ប្រាំ​មួយខែ ប៉ុន្ដែ​វា​បានកើត​ឡើងវិញ​ក្នុង​ខែធ្នូ​ឆ្នាំមុន​។​

​    ​ម្ដាយ​របស់​នាង​ឈ្មោះ Kimberley រស់នៅ​ទីក្រុង Walsall ក្នុង​ភាគ​ខាងលិច Midlands បាន​និយាយថា​រឿងរ៉ាវ​អំពី​អំពើ​ល្អ​របស់​មនុស្ស​ប្លែក​មុខ​បាន​ជួយ​ឱ្យ​នាង​រីករាយ​។​

​    ​ម្ដាយ​នាង​និយាយថា "Isabell ចូលចិត្ត​ទទួល Mail​។ ដូច្នេះ​នៅពេល​យើង​អាន​អំពី​ក្មេងស្រី​តូច​ដ៏​គួរឱ្យ​អាណិត​នៅ​អាមេរិក ដែល​បាន​សុំឱ្យ​ជន​ប្លែក​មុខ​ទាំងនោះ​ផ្ញើ Post ឱ្យ​នាង យើង​គិតថា​វា​នឹង​ល្អ​"​។​

​    ​"​នាង​នឹងមាន​អាយុ ៥ ឆ្នាំ នៅ​ថ្ងៃទី ៣០ មិថុនា ហើយ​យើង​បាន​ត្រៀម​កាដូ​ចំនួន​ប្រាំបី​ឱ្យ​នាង​រួចរាល់​ហើយ​។ នាង​ត្រូវបាន​ពួកយើង​ហាម​មិនឱ្យ​បើក​កាដូ​មើល​ទេ ប៉ុន្ដែ​នាង​ពិតជា​រំភើប​ណាស់​"​។​

​    ​"​យើង​ត្រូវការ​ជំនួយ​ទាំងអស់​ដែល​យើង​អាច​ទទួលបាន ហើយ​យើង​ចង់​ធ្វើ​ខួបកំណើត​បន្ថែម​ជាពិសេស​សម្រាប់​នាង​"​។​

​    ​"​ហើយ​បើសិនជា​នាង​មិន​សប្បាយចិត្ត វា​អាច​សម្លាប់​នាង​បាន​"​។​

​    ​វេជ្ជបណ្ឌិត​បាន​ប្រាប់​នាង Kimberley ជា​ម្ដាយ​ថា ពួកគេ​ត្រូវតែ​រង់ចាំ​ស្ថានភាព Isabell កាន់តែ​អាក្រក់​ជាង​នេះ រហូត​ទាល់តែ​ពួកគេ​អាច​ផ្ដល់ឱ្យ​នាង​នូវ​ការប្ដូរ​សរសៃឈាម​សួត​សង្គ្រោះ​ជីវិត​។​

​    ​Isabell បាន​ចូល​ពេទ្យ​ជា​ញឹកញាប់ ប៉ុន្ដែ​ពេល​ចុងក្រោយ​បំផុត​គឺ​នៅ​ខែធ្នូ ពេលដែល​វេជ្ជបណ្ឌិត​បាន​និយាយថា​ស្ថានភាព​នាង​កាន់តែ​យ៉ាប់យ៉ឺន​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់