adverise with khmeread 1

​នៅ​ចងចាំ​តួអង្គ​ធ្មេញ​អាក្រក់​ក្នុង​រឿង Harry Potter រូបនេះ​ទេ​? ឃើញ​រូប​បច្ចុប្បន្ន អ្នក​ច្បាស់​ជា​មិន​ជឿ​ឡើយ​

    ​ប្រ​សិ​បើ​អ្នក​គឺជា​ប្រិយមិត្ត​ដ៏​ពិតប្រាកដ​ម្នាក់​របស់​ខ្សែភាពយន្ត Harry Potter អ្នកនឹង​ធ្លាប់​ស្គាល់​ថា​តើ​អ្នកណា​គឺជា Marcus Flint ។​

​    ​ទោះ​គាត់​ជា​តួអង្គ​ក្មេង​តូច ប៉ុន្តែ​តួ​ហាត់​វេទមន្ត​ក្នុង​ក្រុមមនុស្ស​ចិត្តអាក្រក់​ហៅថា Slytherin ដែលមាន​ធ្មេញ​អាក្រក់​គួរ​ខ្ពើម​រូបនេះ​មិន​ងាយ​ធ្វើ​ឱ្យគេ​ភ្លេច​មុខមាត់​នោះឡើយ​។​

​    ​បច្ចុប្បន្ន គាត់​លែង​ជា​ក្មេងប្រុស​ធ្មេញ​អាក្រក់​មើល​តទៅ​ទៀតហើយ​។​

​    ​តារា​សម្តែង​ដែល​ធ្លាប់​ដើរតួរ​អង្គ​ក្មេង​ហាត់​វេទមន្ត Marcus លោក Jamie Yeates មិនបាន​បន្ត​អាជីព​ជា​តារា​សម្តែង​ទៀត​នោះឡើយ ចាប់តាំងពី​គាត់​បានបង្ហាញ​ខ្លួន​នៅក្នុង​ខ្សែភាពយន្ត Chamber of Secrets កាលពី​គាត់​មាន​វ័យ ១៨ ឆ្នាំ​។​

​    ​នាពេល​បច្ចុប្បន្ននេះ​អតីត​តារា​សម្តែង​វ័យ ៣២ ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ងាក​មក​ចាប់​អាជីព​ថ្មី​ជាមួយនឹង​តំណែង​តារា​បង្ហាញ​ម៉ូត​ជំនួស​វិញ​ម្តង ហើយ​ដោយសារតែ​អាជីព​ថ្មី​នេះហើយ​ទើប​គាត់​មាន​រូបសម្បត្តិ​ស្អាត​ដូច​បច្ចុប្បន្ន​៕

    ​ខណៈដែល​មិត្ត​រួម​ក្រុម Slytherin របស់គាត់​មួយរូប​ក៏បាន​ផ្លាស់​រូបរាង​គួរឱ្យកត់សម្គាល់​ជាមួយនឹង​អាជីព​ជា​អ្នក​ប្រដាល់​ក្បាច់គុណ​ចម្រុះ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់